Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:22 - ព្រះគម្ពីរខ្មែរសាកល

22 ព្រមទាំង​ឲ្យ​សម្លៀកបំពាក់​មួយកំប្លេៗ​ដល់​ពួកគេ​ទាំងអស់គ្នា​ផង ប៉ុន្តែ​ចំពោះ​បេនយ៉ាមីន គាត់​ឲ្យ​កាក់ប្រាក់​បីរយ និង​សម្លៀកបំពាក់​ប្រាំ​កំប្លេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​ឲ្យ​សម្លៀក‌បំពាក់មួយ​បន្លាស់​ដល់​បង​ៗ​គ្រប់​គ្នា តែ​លោក​បាន​ឲ្យ​ប្រាក់​បីរយ​ដួង និង​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់​ដល់​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​បេន‌យ៉ាមីន​វិញ លោក​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង នឹង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គាត់​បាន​យក​សម្លៀក​បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​ពុន‌យ៉ាម៉ីន​វិញ គាត់​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក​បំពាក់​ប្រាំ​បន្លាស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​ចំណែក​អាហារ​ពី​មុខ​យ៉ូសែប​ឲ្យ​ពួកគេ ប៉ុន្តែ​ចំណែក​របស់​បេនយ៉ាមីន​មាន​ប្រាំ​ដង​ច្រើន​ជាង​ចំណែក​របស់​អ្នកឯទៀត​។ ពួកគេ​ក៏​ផឹក ហើយ​ស្រវឹងស្រឿងៗ​ជាមួយ​យ៉ូសែប​៕


យ៉ូសែប​ផ្ញើ​ទៅ​ឪពុក​របស់គាត់​យ៉ាងដូច្នេះ គឺ​លាឈ្មោល​ដប់​ក្បាល​ដែល​ផ្ទុក​របស់ល្អបំផុត​ពី​អេហ្ស៊ីប និង​លាញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​នំប៉័ង ព្រមទាំង​ស្បៀងអាហារ​សម្រាប់​ឪពុក​របស់គាត់​មក​តាម​ផ្លូវ​។


នោះ​មាន​អាវវែង​ពណ៌ស​ប្រទាន​ដល់​ពួកគេ​ម្នាក់ៗ ហើយ​មាន​ប្រាប់​ដល់​ពួកគេ​ឲ្យ​សម្រាក​បន្តិចទៀត​សិន ទម្រាំតែ​ចំនួន​អ្នកបម្រើជាគ្នា​របស់​ពួកគេ និង​បងប្អូន​របស់​ពួកគេ​ដែល​រៀបនឹង​ត្រូវគេ​សម្លាប់​ដូច​ពួកគេ ត្រូវបាន​បំពេញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម