Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:5 - ព្រះគម្ពីរខ្មែរសាកល

5 បន្ទាប់មក យ៉ាកុប​ក្រោកឡើង​ចេញពី​បៀរ-សេបា ហើយ​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​បញ្ជិះ​យ៉ាកុប​ឪពុក​របស់ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូនមក​ដើម្បីឲ្យ​គាត់​ជិះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក លោក​យ៉ាកុប​ក៏​ចេញ​ពី​បៀរ-សេបា។ កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​របស់​គេ ក្នុង​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូន​មក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរ‌សេបា។ កូន​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បញ្ជិះ​ឪពុក នឹង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យ៉ាកកូប​ចាក​ចេញ​ពី​បៀរ‌សេ‌បា។ កូន​របស់​អ៊ីស្រ‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ស្តេច​ហ្វៀរ៉អ៊ូន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


រីឯ​អ្នក​វិញ ចូរ​ទទួល​បង្គាប់ថា​: ‘ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ គឺ​ចូរ​យក​រទេះ​ពី​ដែនដី​អេហ្ស៊ីប​ទៅ​ជាមួយ​អ្នករាល់គ្នា​សម្រាប់​កូន​ៗ​របស់អ្នករាល់គ្នា និង​សម្រាប់​ប្រពន្ធ​របស់អ្នករាល់គ្នា​ចុះ ហើយ​យក​ឪពុក​របស់អ្នករាល់គ្នា​មក​ទីនេះ​។


ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ​។ យ៉ូសែប​ក៏​ប្រគល់​រទេះ​ឲ្យ​ពួកគេ តាម​បង្គាប់​របស់​ផារ៉ោន ហើយ​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ


ប៉ុន្តែ​ពួកគេ​ប្រាប់​គាត់​នូវ​ពាក្យ​ទាំងអស់​ដែល​យ៉ូសែប​បាន​ប្រាប់​ពួកគេ ហើយ​គាត់​ឃើញ​រទេះ​ដែល​យ៉ូសែប​បាន​បញ្ជូនមក​ដើម្បី​ទទួល​គាត់ នោះ​វិញ្ញាណ​របស់​យ៉ាកុប​ឪពុក​របស់ពួកគេ​ក៏​ស្រស់ស្រាយឡើងវិញ​។


យ៉ាកុប​ក៏​ចុះ​ទៅ​អេហ្ស៊ីប​។ បន្ទាប់មក លោក​បាន​ស្លាប់ ហើយ​ដូនតា​របស់យើង​ក៏​ស្លាប់​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម