សូមឲ្យព្រះប្រទានទឹកសន្សើមពីលើមេឃ និងជីជាតិពីផែនដីដល់ឯង ព្រមទាំងស្រូវ និងស្រាទំពាំងបាយជូរថ្មីជាបរិបូរផង។
លោកុប្បត្តិ 45:18 - ព្រះគម្ពីរខ្មែរសាកល រួចយកឪពុករបស់អ្នករាល់គ្នា និងអ្នកផ្ទះរបស់អ្នករាល់គ្នាមកជួបយើងចុះ។ យើងនឹងឲ្យកន្លែងល្អបំផុតនៃដែនដីអេហ្ស៊ីបដល់អ្នករាល់គ្នា ដូច្នេះចូរហូបផលល្អបំផុតនៃស្រុកនេះចុះ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចនាំយកឪពុក និងក្រុមគ្រួសាររបស់អ្នករាល់គ្នាមកទីនេះ យើងនឹងប្រគល់ដីដ៏ល្អបំផុតក្នុងស្រុកអេស៊ីព្ទឲ្យអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានបរិភោគផលដ៏ល្អបំផុតនៅស្រុកនេះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាំយកឪពុក នឹងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ អាល់គីតាប រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះ ឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ |
សូមឲ្យព្រះប្រទានទឹកសន្សើមពីលើមេឃ និងជីជាតិពីផែនដីដល់ឯង ព្រមទាំងស្រូវ និងស្រាទំពាំងបាយជូរថ្មីជាបរិបូរផង។
ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ចូរប្រាប់បងប្អូនរបស់អ្នកថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរដាក់អីវ៉ាន់លើសត្វរបស់អ្នករាល់គ្នា ហើយត្រឡប់ទៅដែនដីកាណានវិញ
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕
ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។
ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
ប៉ុន្តែព្រះអង្គនឹងឲ្យអ៊ីស្រាអែលហូបស្រូវសាលីល្អបំផុត ទាំងមានបន្ទូលថា៖ “យើងនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា”៕
វេទនាហើយ! មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម និងផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិរបស់មនុស្សប្រមឹក!
រីឯផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេ ដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិ នឹងបានដូចជាផ្លែល្វាទុំដើមរដូវនៅមុនរដូវក្ដៅ កាលណាគេឃើញវា នោះវាដល់ដៃគេភ្លាម ហើយគេក៏លេបវាបាត់ទៅ។