Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​នាំ​យក​ឪពុក និង​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ យើង​នឹង​ប្រគល់​ដី​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក​អេស៊ីព្ទ​ឲ្យ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​នេះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 រួច​យក​ឪពុក​របស់អ្នករាល់គ្នា និង​អ្នកផ្ទះ​របស់អ្នករាល់គ្នា​មក​ជួប​យើង​ចុះ​។ យើង​នឹង​ឲ្យ​កន្លែង​ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ដល់​អ្នករាល់គ្នា ដូច្នេះ​ចូរ​ហូប​ផលល្អបំផុត​នៃ​ស្រុក​នេះ​ចុះ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រួច​នាំ​ឪពុក និង​ក្រុម​គ្រួសារ​ត្រឡប់​មក​រក​យើង​វិញ យើង​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ នៅ​ស្រុក​អេស៊ីប​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ដ៏​ល្អ​ជាង​គេ នៅ​ក្នុង​ស្រុក​នេះ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​នាំ​យក​ឪពុក នឹង​ពួក​គ្រួសារ​របស់​ឯង​រាល់​គ្នា​មក​ឯ​ណេះ អញ​នឹង​ឲ្យ​ទី​កន្លែង​ដ៏​ល្អ​ក្នុង​ស្រុក​អេស៊ីព្ទ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​របស់​ល្អ​បំផុត​នៅ​ស្រុក​នេះ​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 រួច​នាំ​ឪពុក និង​ក្រុម​គ្រួសារ​ត្រឡប់​មក​រក​យើង​វិញ យើង​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ នៅ​ស្រុក​អេស៊ីប​នេះ ឲ្យ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ភោគ​ផល​ដ៏​ល្អ​ជាង​គេ នៅ​ក្នុង​ស្រុក​នេះ​ផង”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សូម​ប្រាប់​ពួក​បង‌ប្អូន​របស់​លោក​ថា "ត្រូវ​ធ្វើ​ដូច្នេះ គឺ​សូម​ផ្ទុក​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​វិល​ទៅ​ស្រុក​កាណាន


នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។


ស្រុក​អេស៊ីព្ទ​នៅ​មុខ​លោក​ស្រាប់ ដូច្នេះ ចូរ​ចាត់​ចែង​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​ពួក​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ ហើយ​ប្រសិន​បើ​លោក​ស្គាល់​អ្នក​ណា ក្នុង​ចំណោម​ពួក‌គេ​ដែល​មាន​សមត្ថភាព ចូរ​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផង»។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។


ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អ្នក ដោយ​ស្រូវ​សាលី​ល្អ​បំផុត ហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។


វេទនា​ដល់​មកុដ​នៃ​សេចក្ដី​អំនួត របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រាអិម ដែល​គេ​យក​ជា​ទី​អួត ហើយ​ដល់​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល របស់​ពួក​អ្នក​ដែល​ស្រវឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ


ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ដំបូង​មុន​រដូវ​ក្តៅ កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម។


អស់​ទាំង​ប្រេង​ដ៏​ល្អ​បំផុត និង​អស់​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ស្រូវ​ដែល​គេ​ថ្វាយ​ជា​ផល​ដំបូង​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​ប្រគល់​ឲ្យ​អ្នក។


អស់​ទាំង​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ទទួល ត្រូវ​ញែក​ចំណែក​ដែល​ល្អ​បំផុត​ពី​គ្រប់​តង្វាយ​ទាំង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​ចំណែក​ដែល​បាន​ញែក​ជា​បរិសុទ្ធ"។


ក៏​បាន​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល ហើយអ្នក​បាន​ផឹក​ឈាម​ទំពាំង‌បាយ​ជូរ​ដ៏​សុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម