ពួកគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន យ៉ូសែបក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរក្រោកឡើង ដេញតាមអ្នកទាំងនោះចុះ! ពេលតាមពួកគេទាន់ អ្នកត្រូវនិយាយនឹងពួកគេថា: ‘ម្ដេចក៏អ្នករាល់គ្នាធ្វើការអាក្រក់សងនឹងការល្អដូច្នេះ?
លោកុប្បត្តិ 44:13 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗដាក់អីវ៉ាន់លើលារបស់ខ្លួន រួចត្រឡប់ទៅទីក្រុងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឃើញដូច្នោះ គេក៏ហែកសម្លៀកបំពាក់ រួចម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។ អាល់គីតាប បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលាត្រឡប់ទៅទីក្រុងវិញ។ |