Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:12 - ព្រះគម្ពីរខ្មែរសាកល

12 អ្នកគ្រប់គ្រងផ្ទះ​បាន​ឆែកឆេរ ចាប់ផ្ដើម​ពី​អ្នក​ចាស់ជាងគេ ហើយ​ចប់​ត្រឹម​អ្នក​ក្មេងជាងគេ នោះក៏​រកឃើញ​ពែង​នៅក្នុង​បាវ​របស់​បេនយ៉ាមីន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​នោះ​ក៏​ឆែក‌ឆេរ ចាប់​ពី​បង​ច្បង​រហូត​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​លោក​យ៉ូសែប ក៏​ចាប់​ផ្ដើម​ឆែក‌ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​អ្នក​នោះ​ជ្រាវ​រាវ​រក​ចាប់​តាំង​ពី​បង​ច្បង​ទៅ​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​យូសុះ ក៏​ចាប់​ផ្តើម​ឆែក​ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​ពុន‌យ៉ាម៉ីន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទាន​សេចក្ដីមេត្តា​ដល់​ពួកឯង​នៅចំពោះ​បុរស​នោះ ហើយ​សូមឲ្យ​លោក​ប្រគល់​បងប្អូន​ម្នាក់ទៀត​របស់ពួកឯង និង​បេនយ៉ាមីន​ឲ្យ​មក​ជាមួយ​ពួកឯង​ផង​។ រីឯ​យើង​វិញ ប្រសិនបើ​យើង​ត្រូវ​បាត់បង់កូន ក៏​បាត់បង់កូន​ទៅចុះ”។


ពួកគេ​អង្គុយ​នៅចំពោះ​យ៉ូសែប តាម​លំដាប់បងប្អូន គឺ​កូនច្បង ហើយ​ប្អូន​តាម​ប្អូន អ្នកទាំងនោះ​ក៏​មើលមុខ​គ្នាទៅវិញទៅមក ទាំង​ភ្ញាក់ផ្អើល​។


ពួកគេ​ម្នាក់ៗ​ក៏​ប្រញាប់​ដាក់​បាវ​របស់ខ្លួន​ចុះ​នៅលើ​ដី ហើយ​បើក​បាវ​រៀងៗខ្លួន​។


ចូរ​ដាក់​ពែង​របស់យើង គឺ​ពែង​ប្រាក់​នោះ នៅ​មាត់​បាវ​របស់​អ្នកដែល​ក្មេងជាងគេ ព្រមទាំង​ប្រាក់​សម្រាប់​ស្រូវ​វិញ​ចុះ”។ អ្នកនោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​យ៉ូសែប​បាន​ប្រាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម