Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​បាន​ចេញ​ពី​ទីក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន យ៉ូសែប​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ក្រោកឡើង ដេញតាម​អ្នកទាំងនោះ​ចុះ​! ពេល​តាម​ពួកគេ​ទាន់ អ្នក​ត្រូវ​និយាយ​នឹង​ពួកគេ​ថា​: ‘ម្ដេចក៏​អ្នករាល់គ្នា​ធ្វើការអាក្រក់សងនឹងការល្អ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន លោក​យ៉ូសែប​ប្រាប់​អ្នក​ដែល​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ ហើយ​ពេល​អ្នក​ទៅ​ទាន់​គេ ត្រូវ​និយាយ​យ៉ាង​នេះ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​ពែង​ប្រាក់​របស់​ចៅ​ហ្វាយ​ខ្ញុំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទីក្រុង​ទៅ​បាន​បន្តិច លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន នោះ​យ៉ូសែប​ប្រាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​រៀបចំ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ កាល​ណា​ឯង​បាន​ទាន់​គេ នោះ​ត្រូវ​និយាយ​យ៉ាង​នេះ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ទៅ​បាន​បន្តិច យូសុះ​និយាយ​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​គាត់​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ម្នាក់ៗ​ដាក់អីវ៉ាន់​លើ​លា​របស់ខ្លួន រួច​ត្រឡប់​ទៅ​ទីក្រុង​វិញ​។


លុះ​ភ្លឺឡើង អ្នកទាំងនោះ​ក៏​ត្រូវគេ​បញ្ជូនទៅ គឺ​ពួកគេ និង​លា​របស់ពួកគេ​។


ពួកគេ​តបសង​ការអាក្រក់​ដល់​ទូលបង្គំ ស្នងនឹង​ការល្អ ហើយ​តបសង​សម្អប់ ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ​។


ពួកគេ​តបសង​ការអាក្រក់​ដល់​ខ្ញុំ ស្នងនឹង​ការល្អ ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​ឯកោ​។


ចំពោះ​អ្នកដែល​ធ្វើការអាក្រក់សងនឹងការល្អ ការអាក្រក់​នឹង​មិន​ចាកចេញ​ពី​ផ្ទះ​អ្នកនោះ​ឡើយ​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម