អ័ប្រាហាំនិយាយនឹងបាវបម្រើរបស់គាត់ ជាចាស់ទុំក្នុងផ្ទះរបស់គាត់ដែលគ្រប់គ្រងលើរបស់ទាំងអស់ដែលគាត់មាន ថា៖ “ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
លោកុប្បត្តិ 44:1 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបបញ្ជាអ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលពួកគេអាចយកទៅបាន ព្រមទាំងដាក់ប្រាក់ម្នាក់ៗនៅមាត់បាវរបស់ពួកគេវិញចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបបង្គាប់ទៅអ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលគេអាចយកទៅបាន រួចដាក់ប្រាក់ទៅក្នុងបាវវិញទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបបង្គាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះទៅ តាមដែលគេដឹកនាំទៅបាន រួចយកប្រាក់គេដាក់ទៅក្នុងមាត់បាវវិញ អាល់គីតាប បន្ទាប់មក យូសុះបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗ នៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ |
អ័ប្រាហាំនិយាយនឹងបាវបម្រើរបស់គាត់ ជាចាស់ទុំក្នុងផ្ទះរបស់គាត់ដែលគ្រប់គ្រងលើរបស់ទាំងអស់ដែលគាត់មាន ថា៖ “ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
យ៉ូសែបបញ្ជាឲ្យគេច្រកស្រូវឲ្យពេញបាវរបស់ពួកគេ ហើយឲ្យដាក់ប្រាក់របស់ពួកគេម្នាក់ៗទៅក្នុងបាវរបស់ពួកគេវិញ ព្រមទាំងឲ្យស្បៀងអាហារដល់ពួកគេសម្រាប់ការធ្វើដំណើរផង នោះគេធ្វើដូច្នោះដល់ពួកគេ។
បន្ទាប់មក ពួកគេបានចាក់ស្រូវចេញពីបាវរបស់ពួកគេ មើល៍! ថង់ប្រាក់របស់ពួកគេម្នាក់ៗនៅក្នុងបាវរបស់ខ្លួន! នៅពេលពួកគេ និងឪពុកឃើញថង់ប្រាក់របស់ខ្លួន ពួកគេទាំងអស់គ្នាក៏ភ័យខ្លាច។
នៅពេលយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកបងប្រុស គាត់ក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរនាំអ្នកទាំងនេះមកក្នុងផ្ទះ ហើយសម្លាប់សត្វ ព្រមទាំងរៀបចំចុះ ដ្បិតអ្នកទាំងនេះនឹងហូបជាមួយយើងនៅពេលថ្ងៃត្រង់”។
នៅពេលពួកគេបានហូបស្រូវដែលយកមកពីអេហ្ស៊ីបអស់ហើយ ឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ចូរត្រឡប់ទៅទិញស្បៀងអាហារខ្លះសម្រាប់ពួកយើងមក”។
ចូរដាក់ពែងរបស់យើង គឺពែងប្រាក់នោះ នៅមាត់បាវរបស់អ្នកដែលក្មេងជាងគេ ព្រមទាំងប្រាក់សម្រាប់ស្រូវវិញចុះ”។ អ្នកនោះក៏ធ្វើតាមពាក្យដែលយ៉ូសែបបានប្រាប់។
មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ នឹងដកការផ្គត់ផ្គង់ និងទីពឹងផ្អែកចេញពីយេរូសាឡិម និងយូដា គឺដកចេញនូវអស់ទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់ទឹកទាំងស្រុង