Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:34 - ព្រះគម្ពីរខ្មែរសាកល

34 គេ​យក​ចំណែក​អាហារ​ពី​មុខ​យ៉ូសែប​ឲ្យ​ពួកគេ ប៉ុន្តែ​ចំណែក​របស់​បេនយ៉ាមីន​មាន​ប្រាំ​ដង​ច្រើន​ជាង​ចំណែក​របស់​អ្នកឯទៀត​។ ពួកគេ​ក៏​ផឹក ហើយ​ស្រវឹងស្រឿងៗ​ជាមួយ​យ៉ូសែប​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​យ៉ូសែប​ឲ្យ​អ្នក​បម្រើ​យក​ម្ហូប​អាហារ​ពី​តុ​របស់​លោក​ទៅ​ជូន​បងប្អូន បេន‌យ៉ាមីន​ទទួល​ប្រាំ​ដង​ច្រើន​ជាង​បងៗ​ទាំង​អស់​សរុប​គ្នា។ ពួក​គេ​ក៏​ផឹក​ស្រា​យ៉ាង​ច្រើន​ជា​មួយ​លោក​យ៉ូសែប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 មាន​គេ​យក​ចំណែក​ភោជ‌នាហារ​ពី​ចំពោះ​គាត់​ទៅ​ឲ្យ​គេ​គ្រប់​គ្នា តែ​បេន‌យ៉ាមីន​បាន​លើស​ជាង​គេ​១​ជា​៥​ភាគ នោះ​ទាំង​អស់​គ្នា​ក៏​បាន​បរិភោគ ដោយ​អរ​សប្បាយ​ជា​មួយ​គ្នា​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 យូសុះ​ឲ្យ​អ្នក​បម្រើ​យក​ម្ហូប​អាហារ​ពី​តុ​របស់​គាត់​ទៅ​ជូន​បង‌ប្អូន ពុន‌យ៉ាម៉ីន​ទទួល​ប្រាំ​ដង ច្រើន​ជាង​បងៗ​ទាំង​អស់​សរុប​គ្នា។ ពួក​គេ​ក៏​ផឹក​ស្រា​យ៉ាង​ច្រើន​ជា​មួយ​យូសុះ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។


ព្រមទាំង​ឲ្យ​សម្លៀកបំពាក់​មួយកំប្លេៗ​ដល់​ពួកគេ​ទាំងអស់គ្នា​ផង ប៉ុន្តែ​ចំពោះ​បេនយ៉ាមីន គាត់​ឲ្យ​កាក់ប្រាក់​បីរយ និង​សម្លៀកបំពាក់​ប្រាំ​កំប្លេ​។


ចូរ​ឲ្យ​គ្រឿងស្រវឹង​ដល់​អ្នកដែល​កំពុង​វិនាស ក៏​ឲ្យ​ស្រាទំពាំងបាយជូរ​ដល់​ពួកអ្នកដែល​មាន​សេចក្ដីល្វីងជូរចត់នៃព្រលឹង​ផង​។


គេ​តែងតែ​រៀបចំជប់លៀង​សម្រាប់​ការសើចសប្បាយ ហើយ​ស្រាទំពាំងបាយជូរ​ធ្វើឲ្យ​ជីវិត​សប្បាយ ប៉ុន្តែ​ប្រាក់​ឆ្លើយតប​នឹង​អ្វីៗ​ទាំងអស់​។


ដូច្នេះ ចូរ​ទៅ​ចុះ​! ហូប​អាហារ​របស់អ្នក​ដោយ​អំណរ ហើយ​ផឹក​ស្រាទំពាំងបាយជូរ​របស់អ្នក​ដោយ​ចិត្ត​រីករាយ ដ្បិត​ព្រះ​បាន​យល់ស្រប​នឹង​កិច្ចការ​របស់អ្នក​ហើយ​។


រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើរបស់​វា”។


ហើយ​និយាយ​នឹង​គាត់​ថា​៖ “មនុស្ស​គ្រប់គ្នា​ដាក់​ស្រាទំពាំងបាយជូរ​ល្អ​មុន ហើយ​នៅពេល​គេ​ស្រវឹង ទើប​ដាក់​ស្រាទំពាំងបាយជូរ​ដែល​អន់ជាង រីឯ​អ្នក​វិញ អ្នក​បាន​ទុក​ស្រាទំពាំងបាយជូរ​ល្អ​រហូតដល់​ឥឡូវ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម