Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ​ទៅ តាម​ដែល​គេ​ដឹក‌នាំ​ទៅ​បាន រួច​យក​ប្រាក់​គេ​ដាក់​ទៅ​ក្នុង​មាត់​បាវ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ូសែប​បញ្ជា​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ច្រក​ស្បៀងអាហារ​ឲ្យពេញ​បាវ​របស់​អ្នកទាំងនោះ តាមដែល​ពួកគេ​អាច​យកទៅ​បាន ព្រមទាំង​ដាក់​ប្រាក់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ពួកគេ​វិញ​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែលមើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ តាម​ដែល​គេ​អាច​យក​ទៅ​បាន រួច​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​វិញ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ទៅ​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ថា៖ «ចូរ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​អ្នក​ទាំង​នេះ តាម​តែ​គេ​អាច​យក​ទៅ​បាន ហើយ​ដាក់​ប្រាក់​របស់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់​គេ​រៀងៗ​ខ្លួន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក យូសុះ​បញ្ជា​ទៅ​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ថា៖ «ចូរ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​អ្នក​ទាំង​នេះ តាម​តែ​គេ​អាច​យក​ទៅ​បាន ហើយ​ដាក់​ប្រាក់​របស់​ម្នាក់ៗ នៅ​មាត់​បាវ​របស់​គេ​រៀងៗ​ខ្លួន​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​និយាយ​ទៅ​បាវ ជា​អ្នក​ចាស់​ជាង​គេ​ក្នុង​ផ្ទះ ដែល​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​ទាំង​អស់​ថា ចូរ​ឯង​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អញ


យ៉ូសែប​គាត់​បង្គាប់​ឲ្យ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​គេ ហើយ​ដាក់​ប្រាក់​គេ​ចុះ​ទៅ​ក្នុង​បាវ​រៀង​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សំរាប់​បរិភោគ​តាម​ផ្លូវ​ផង នោះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ដូច្នោះ


កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ​នឹង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ


កាល​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់


គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា


កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត


ហើយ​យក​ពែង​ប្រាក់​របស់​អញ ដាក់​ចុះ​ក្នុង​មាត់​បាវ​នៃ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ជា​ដំឡៃ​ស្រូវ​ផង អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូសែប


ដ្បិត​មើល ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ដក​យក​ទី​ពឹង ហើយ​នឹង​បង្អែក​ចេញ​ពី​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ នឹង​ទឹក​ផឹក​អស់​រលីង​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម