Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:16 - ព្រះគម្ពីរខ្មែរសាកល

16 នៅពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​នៅជាមួយ​ពួកបងប្រុស គាត់​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​នាំ​អ្នកទាំងនេះ​មក​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ ព្រមទាំង​រៀបចំ​ចុះ ដ្បិត​អ្នកទាំងនេះ​នឹង​ហូប​ជាមួយ​យើង​នៅ​ពេលថ្ងៃត្រង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កាល​លោក​យ៉ូសែប​ឃើញ​បេនយ៉ាមីន​មក​ជា‌មួយ លោក​ប្រាប់​ទៅ​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ រៀប​ចំ​ម្ហូប‌ម្ហា​ទៅ ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ នៅ​ពេល​ថ្ងៃ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កាល​លោក​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

16 កាល​យូសុះ​ឃើញ​ពុន‌យ៉ាម៉ីន​មក​ជា​មួយ​បងៗ គាត់​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​គាត់​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ រួម​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ព្រះអង្គ​នឹង​ប្រទាន​ដល់​ទូលបង្គំ​ធ្វើអី បើ​ទូលបង្គំ​នៅតែ​គ្មានកូន ហើយ​អ្នកទទួល​ផ្ទះ​ទូលបង្គំ​ជាមរតក គឺ​អេលាស៊ើរ​អ្នក​ដាម៉ាស់​វិញ​?”។


កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។


រួច​អ៊ីសាក​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ហូប និង​ផឹក​។


បន្ទាប់មក យ៉ាកុប​ថ្វាយ​យញ្ញបូជា​នៅ​តំបន់ភ្នំ​នោះ ហើយ​ហៅ​បងប្អូន​របស់គាត់​មក​ហូប​អាហារ​។ ពួកគេ​ក៏​ហូប​អាហារ ហើយ​ស្នាក់​នៅ​តំបន់ភ្នំ​នោះ​មួយយប់​។


បុរស​នោះ​ក៏​ធ្វើ​ដូចដែល​យ៉ូសែប​ប្រាប់ ហើយ​នាំ​អ្នកទាំងនោះ​មក​ក្នុង​ផ្ទះ​របស់​យ៉ូសែប​។


ពួកគេ​ក៏​ចូលទៅជិត​អ្នកគ្រប់គ្រងផ្ទះ​របស់​យ៉ូសែប ហើយ​និយាយ​នឹង​គាត់​នៅ​មាត់ទ្វារ​ផ្ទះ​។


យ៉ូសែប​បញ្ជា​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ច្រក​ស្បៀងអាហារ​ឲ្យពេញ​បាវ​របស់​អ្នកទាំងនោះ តាមដែល​ពួកគេ​អាច​យកទៅ​បាន ព្រមទាំង​ដាក់​ប្រាក់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ពួកគេ​វិញ​ចុះ​។


ពួកគេ​បាន​ចេញ​ពី​ទីក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន យ៉ូសែប​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ក្រោកឡើង ដេញតាម​អ្នកទាំងនោះ​ចុះ​! ពេល​តាម​ពួកគេ​ទាន់ អ្នក​ត្រូវ​និយាយ​នឹង​ពួកគេ​ថា​: ‘ម្ដេចក៏​អ្នករាល់គ្នា​ធ្វើការអាក្រក់សងនឹងការល្អ​ដូច្នេះ​?


នាង​បាន​សម្លាប់​សត្វ លាយ​ស្រាទំពាំងបាយជូរ ក៏​រៀប​តុអាហារ​របស់ខ្លួន​ជាស្រេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម