ចូរយកប្រាក់ទ្វេដងនៅដៃពួកឯង គឺសងប្រាក់ទាំងនោះដែលត្រឡប់មកនៅមាត់បាវរបស់ពួកឯងវិញ ដោយដៃពួកឯងផ្ទាល់ចុះ។ ប្រហែលនេះជាការច្រឡំទេ។
លោកុប្បត្តិ 43:21 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលយើងខ្ញុំបានទៅដល់កន្លែងសំណាក់ យើងខ្ញុំក៏បើកបាវរបស់យើងខ្ញុំ នោះមើល៍! ប្រាក់របស់យើងខ្ញុំម្នាក់ៗនៅមាត់បាវរបស់ខ្លួន គឺប្រាក់របស់យើងខ្ញុំគ្រប់ចំនួន ដូច្នេះយើងខ្ញុំក៏យកវាមកវិញនៅក្នុងដៃរបស់យើងខ្ញុំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពេលយើងខ្ញុំបានទៅដល់កន្លែងសម្រាក យើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់រៀងៗខ្លួននៅក្នុងមាត់បាវ គឺប្រាក់របស់យើងខ្ញុំនៅគ្រប់ចំនួន។ ឥឡូវនេះ យើងខ្ញុំបានយកប្រាក់នោះមកវិញហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ អាល់គីតាប ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ |
ចូរយកប្រាក់ទ្វេដងនៅដៃពួកឯង គឺសងប្រាក់ទាំងនោះដែលត្រឡប់មកនៅមាត់បាវរបស់ពួកឯងវិញ ដោយដៃពួកឯងផ្ទាល់ចុះ។ ប្រហែលនេះជាការច្រឡំទេ។
ដូច្នេះ ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់ទ្វេដងក្នុងដៃរបស់ពួកគេ ព្រមទាំងបេនយ៉ាមីន រួចក្រោកឡើងចុះទៅអេហ្ស៊ីប ទៅឈរនៅចំពោះយ៉ូសែប។
ពួកគេនិយាយថា៖ “ឱលោកម្ចាស់នៃខ្ញុំអើយ លើកមុនយើងខ្ញុំពិតជាចុះមកដើម្បីទិញស្បៀងអាហារមែន។
យើងខ្ញុំបានយកប្រាក់ផ្សេងទៀតចុះមកក្នុងដៃរបស់យើងខ្ញុំ ដើម្បីទិញស្បៀងអាហារដែរ។ យើងខ្ញុំមិនដឹងថាអ្នកណាដាក់ប្រាក់របស់យើងខ្ញុំ នៅក្នុងបាវរបស់យើងខ្ញុំទេ”។
មើល៍! ប្រាក់ដែលយើងខ្ញុំបានរកឃើញនៅមាត់បាវរបស់យើងខ្ញុំ ក៏យើងខ្ញុំបានយកពីដែនដីកាណានមកជូនលោកវិញដែរ។ ដូច្នេះ ឲ្យយើងខ្ញុំលួចប្រាក់ ឬមាសពីផ្ទះរបស់ចៅហ្វាយលោកដូចម្ដេចកើត!
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។
កុំជំពាក់អ្វីដល់អ្នកណាឡើយ ក្រៅពីការស្រឡាញ់គ្នាទៅវិញទៅមក។ ជាការពិត អ្នកដែលស្រឡាញ់អ្នកដទៃ បានបំពេញក្រឹត្យវិន័យឲ្យសម្រេចហើយ។
សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានសតិសម្បជញ្ញៈត្រឹមត្រូវ ទាំងប្រាថ្នាចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។
ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។
យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។