សូមឲ្យផារ៉ោនធ្វើដូច្នេះ គឺតែងតាំងពួកអ្នកមើលខុសត្រូវឲ្យត្រួតលើទឹកដីនេះ ហើយហូតយកមួយភាគប្រាំនៃចម្រូតពីដែនដីអេហ្ស៊ីបក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរចុះ។
លោកុប្បត្តិ 41:33 - ព្រះគម្ពីរខ្មែរសាកល “ដូច្នេះ សូមឲ្យផារ៉ោនជ្រើសរើសមនុស្សដែលមានការយល់ច្បាស់ និងមានប្រាជ្ញា ហើយតាំងអ្នកនោះលើដែនដីអេហ្ស៊ីបចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមព្រះករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ អាល់គីតាប ឥឡូវនេះ សូមស្តេចរកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។ |
សូមឲ្យផារ៉ោនធ្វើដូច្នេះ គឺតែងតាំងពួកអ្នកមើលខុសត្រូវឲ្យត្រួតលើទឹកដីនេះ ហើយហូតយកមួយភាគប្រាំនៃចម្រូតពីដែនដីអេហ្ស៊ីបក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរចុះ។
បន្ទាប់មក ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ដោយព្រោះព្រះបានឲ្យអ្នកដឹងសេចក្ដីទាំងអស់នេះ ដូច្នេះគ្មានអ្នកណាដែលមានការយល់ច្បាស់ និងមានប្រាជ្ញាដូចអ្នកឡើយ។
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពេញដោយព្រះវិញ្ញាណនិងប្រាជ្ញា ពីចំណោមអ្នករាល់គ្នា ជាអ្នកដែលយើងនឹងតែងតាំងឲ្យត្រួតលើតួនាទីនេះ។