Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:34 - ព្រះគម្ពីរខ្មែរសាកល

34 សូមឲ្យ​ផារ៉ោន​ធ្វើ​ដូច្នេះ គឺ​តែងតាំង​ពួក​អ្នកមើលខុសត្រូវ​ឲ្យត្រួត​លើ​ទឹកដី​នេះ ហើយ​ហូតយកមួយភាគប្រាំ​នៃចម្រូត​ពី​ដែនដី​អេហ្ស៊ីប​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​នៅ​ក្នុង​ស្រុក ដើម្បី​ហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ស្រុក​អេស៊ីព្ទ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 គួរ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​បាន​ធ្វើ​ដូច្នោះ ហើយ​តាំង​ឲ្យ​មាន​ពួក​ដំរួត​នៅ​ក្នុង​ស្រុក សំរាប់​ឲ្យ​ហូត​យក​១​ភាគ​ក្នុង​៥ ពី​អស់​ទាំង​ផល​ក្នុង​ស្រុក​អេស៊ីព្ទ នៅ​រវាង​៧​ឆ្នាំ​ដែល​សម្បូរ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

34 សូម​ស្តេច​តែង​តាំង​មន្ត្រី​ផ្សេងៗ ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ ពី​ភោគ​ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ​ហៀរ​ខាង​មុខ​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:34
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“ដូច្នេះ សូមឲ្យ​ផារ៉ោន​ជ្រើសរើស​មនុស្ស​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា ហើយ​តាំង​អ្នកនោះ​លើ​ដែនដី​អេហ្ស៊ីប​ចុះ​។


សូមឲ្យ​ពួកគេ​ប្រមូល​ស្បៀងអាហារ​ទាំងអស់​ក្នុង​ឆ្នាំ​ល្អ​ទាំងនេះ​ដែល​នឹង​មកដល់ រួច​បង្គរ​ស្រូវ​នៅក្រោម​អំណាច​របស់​ផារ៉ោន ទុកជា​ស្បៀងអាហារ​តាម​ទីក្រុង​នានា ហើយ​ឲ្យ​គេ​រក្សាទុក​ចុះ​។


ដល់​ពេល​ច្រូតកាត់ អ្នករាល់គ្នា​ត្រូវ​ថ្វាយ​មួយភាគប្រាំ​ដល់​ផារ៉ោន ហើយ​បួនភាគប្រាំ​នឹង​ទៅជា​របស់​អ្នករាល់គ្នា​ទុកជា​គ្រាប់ពូជ​សម្រាប់​ស្រែចម្ការ ព្រមទាំង​ទុកជា​ស្បៀងអាហារ​សម្រាប់​អ្នករាល់គ្នា សម្រាប់​អ្នកផ្ទះ​របស់អ្នករាល់គ្នា និង​សម្រាប់​កូនក្មេង​របស់អ្នករាល់គ្នា​ហូប”។


ដូច្នេះ យ៉ូសែប​បាន​តាំង​សេចក្ដីនេះ​ទាក់ទងនឹង​ដីធ្លី​នៅ​អេហ្ស៊ីប ទុកជា​បទបញ្ញត្តិ​រហូតដល់​សព្វថ្ងៃនេះ គឺ​មួយភាគប្រាំ​ជារបស់​ផារ៉ោន​។ មានតែ​ដីធ្លី​របស់​ពួក​បូជាចារ្យ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅជា​របស់​ផារ៉ោន​។


ដើម្បី​រំដោះ​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់ និង​ដើម្បី​រក្សាជីវិត​របស់ពួកគេ​នៅពេល​មាន​ទុរ្ភិក្ស​។


មនុស្ស​ឆ្លាតវៃ​ឃើញ​មហន្តរាយ ក៏​លាក់ខ្លួន រីឯ​មនុស្សខ្វះចំណេះដឹង​ដើរចូលទៅ ហើយ​ទទួលទោស​។


មនុស្ស​ឆ្លាតវៃ​ឃើញ​មហន្តរាយ ក៏​លាក់ខ្លួន រីឯ​មនុស្សខ្វះចំណេះដឹង​ដើរចូលទៅ ហើយ​ទទួលទោស​។


“បន្ទាប់មក គាត់​ហៅ​កូនបំណុល​របស់​ចៅហ្វាយ​ខ្លួន​មក​ម្នាក់ម្ដងៗ ហើយ​សួរ​អ្នក​ទីមួយ​ថា​: ‘តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់ខ្ញុំ​ប៉ុន្មាន?’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម