Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​ពិនិត្យ​រក​មនុស្ស​មាន​ដំរិះ​មាន​ប្រាជ្ញា ដើម្បី​នឹង​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 “ដូច្នេះ សូមឲ្យ​ផារ៉ោន​ជ្រើសរើស​មនុស្ស​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា ហើយ​តាំង​អ្នកនោះ​លើ​ដែនដី​អេហ្ស៊ីប​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់​ដែល​មាន​តម្រិះ​ប្រាជ្ញា ហើយ​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ឥឡូវ​នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ឥឡូវ​នេះ សូម​ស្តេច​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គួរ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​បាន​ធ្វើ​ដូច្នោះ ហើយ​តាំង​ឲ្យ​មាន​ពួក​ដំរួត​នៅ​ក្នុង​ស្រុក សំរាប់​ឲ្យ​ហូត​យក​១​ភាគ​ក្នុង​៥ ពី​អស់​ទាំង​ផល​ក្នុង​ស្រុក​អេស៊ីព្ទ នៅ​រវាង​៧​ឆ្នាំ​ដែល​សម្បូរ​ផង


រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ដែល​ព្រះ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ដំរិះ​មាន​ប្រាជ្ញា​ដូច​ឯង​នេះ​ទេ


ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។


ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត‌ត្រា​លើ​ការ‌ងារ​នេះ


ចូរ​ឲ្យ​ឯង​រាល់​គ្នា​រើស​យក​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​យោបល់ ហើយ​មាន​ឈ្មោះ​ក្នុង​ពូជ​អំបូរ​ឯង​រាល់​គ្នា​មក នោះ​អញ​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​ឯង​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម