ពេលនោះ យូដានិយាយនឹងពួកបងប្អូនរបស់គាត់ថា៖ “បើសិនយើងសម្លាប់ប្អូនប្រុសរបស់យើង ហើយលាក់បាំងឈាមរបស់វា តើចំណេញអ្វី?
លោកុប្បត្តិ 4:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “អេបិលប្អូនប្រុសរបស់អ្នកនៅឯណា?”។ គាត់ទូលថា៖ “ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកយាមប្អូនប្រុសរបស់ទូលបង្គំឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «តើអេបិលប្អូនរបស់អ្នកនៅឯណា?» គាត់ទូលថា៖ «ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកឃ្វាលប្អូនឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី អាល់គីតាប អុលឡោះតាអាឡាសួរកបេលថា៖ «ហាបេលប្អូនរបស់អ្នកនៅឯណា?»។ គាត់ឆ្លើយទៅកាន់អុលឡោះថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនរបស់ខ្ញុំឬ?»។ |
ពេលនោះ យូដានិយាយនឹងពួកបងប្អូនរបស់គាត់ថា៖ “បើសិនយើងសម្លាប់ប្អូនប្រុសរបស់យើង ហើយលាក់បាំងឈាមរបស់វា តើចំណេញអ្វី?
បន្ទាប់មក ពួកគេចាត់គេឲ្យយកអាវវែងចម្រុះពណ៌នោះទៅឯឪពុករបស់ពួកគេ ដោយនិយាយថា៖ “យើងបានរកឃើញអាវវែងនេះ។ សូមពិនិត្យមើលចុះ តើជាអាវវែងរបស់កូនប្រុសលោកឪពុក ឬមិនមែន?”។
នោះព្រះអង្គមានបន្ទូលថា៖ “តើអ្នកបានធ្វើអ្វី? សម្រែកឈាមរបស់ប្អូនប្រុសអ្នក កំពុងស្រែកមកកាន់យើងពីដី។
ដ្បិតព្រះអង្គដែលរកយុត្តិធម៌ឲ្យឈាម ព្រះអង្គទ្រង់នឹកចាំអំពីអ្នកទាំងនោះជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់មនុស្សតូចទាបឡើយ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! សូមចាប់អារម្មណ៍នឹងទុក្ខវេទនារបស់ទូលបង្គំដែលមកពីពួកអ្នកដែលស្អប់ទូលបង្គំ ហើយលើកទូលបង្គំឡើងពីទ្វារនៃសេចក្ដីស្លាប់ផង
អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។
អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។