លោកុប្បត្តិ 4:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “អេបិលប្អូនប្រុសរបស់អ្នកនៅឯណា?”។ គាត់ទូលថា៖ “ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកយាមប្អូនប្រុសរបស់ទូលបង្គំឬ?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «តើអេបិលប្អូនរបស់អ្នកនៅឯណា?» គាត់ទូលថា៖ «ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកឃ្វាលប្អូនឬ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។ សូមមើលជំពូកអាល់គីតាប9 អុលឡោះតាអាឡាសួរកបេលថា៖ «ហាបេលប្អូនរបស់អ្នកនៅឯណា?»។ គាត់ឆ្លើយទៅកាន់អុលឡោះថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនរបស់ខ្ញុំឬ?»។ សូមមើលជំពូក |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង