ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 4:17 - ព្រះគម្ពីរខ្មែរសាកល

កាអ៊ីន​បាន​រួមដំណេក​ជាមួយ​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​ហេណុក​។ ពេលនោះ កាអ៊ីន​បាន​សង់​ទីក្រុង​មួយ ហើយ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា​ហេណុក តាម​ឈ្មោះ​កូនប្រុស​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់ ហើយ​នាង​ក៏​មាន​ទម្ងន់​បង្កើត​បាន​អេណុក។ កាអ៊ីន​បាន​សង់​ក្រុង​មួយ រួច​ដាក់​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក កូន​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​កាអ៊ីន​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន

សូមមើលជំពូក

អាល់គីតាប

កបេល​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 4:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​សង់​ទីក្រុង​មួយ និង​ប៉ម​មួយ​ដែល​មាន​កំពូល​ដល់​មេឃ​សម្រាប់​យើង ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​យើង ក្រែងលោ​យើង​បាន​បែកខ្ញែក​គ្នា​លើ​ផ្ទៃ​ផែនដី​ទាំងមូល”។


បន្ទាប់មក កាអ៊ីន​ក៏​ចេញ​ពី​ចំពោះ​ព្រះយេហូវ៉ា ហើយ​ទៅ​រស់នៅ​ក្នុង​ដែនដី​ណូឌ នៅ​ខាងកើត​អេដែន​។


បន្ទាប់មក ហេណុក​បង្កើត​អ៊ីរ៉ាឌ អ៊ីរ៉ាឌ​បង្កើត​មហ៊ូយ៉ែល មហ៊ូយ៉ែល​បង្កើត​មទូសែល មទូសែល​បង្កើត​ឡាមេក​។


យ៉ារេឌ​រស់នៅ​បាន ១៦២ ឆ្នាំ គាត់​ក៏​បង្កើត​ហេណុក​។


ក្រោយពី​បង្កើត​មធូសាឡា ហេណុក​បាន​ដើរ​ជាមួយ​ព្រះ​ក្នុងរយៈពេល ៣០០ ឆ្នាំ ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ពួកគេ​គិតក្នុងចិត្ត​ថា ផ្ទះ​របស់ខ្លួន​នឹងមាននៅ​ជារៀងរហូត ហើយ​លំនៅ​របស់ពួកគេ​ក៏មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​; ពួកគេ​ហៅ​ដីធ្លី​តាម​ឈ្មោះ​របស់ខ្លួន​។


ប៉ុន្តែ​មនុស្ស​នៅក្នុង​ភាពឧត្ដុង្គឧត្ដម ក៏​នៅស្ថិតស្ថេរ​មិនបានឡើយ គឺ​ប្រៀបដូចជា​សត្វ​ដែល​វិនាស​ទៅ​។


នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។