Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 49:12 - ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​មនុស្ស​នៅក្នុង​ភាពឧត្ដុង្គឧត្ដម ក៏​នៅស្ថិតស្ថេរ​មិនបានឡើយ គឺ​ប្រៀបដូចជា​សត្វ​ដែល​វិនាស​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ មនុស្ស​មិន​ស្ថិត​ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាសទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ គេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅ ដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែមនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុង‌រឿង ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ គេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅ ដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 49:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាអ៊ីន​បាន​រួមដំណេក​ជាមួយ​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​ហេណុក​។ ពេលនោះ កាអ៊ីន​បាន​សង់​ទីក្រុង​មួយ ហើយ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា​ហេណុក តាម​ឈ្មោះ​កូនប្រុស​របស់គាត់​។


មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា


មនុស្ស​ដែល​មាន​ភាពឧត្ដុង្គឧត្ដម តែ​គ្មាន​ការ​យល់ច្បាស់ គឺ​ប្រៀបដូចជា​សត្វចិញ្ចឹម​ដែល​វិនាស​ទៅ​៕


យ៉ាងណាមិញ អ្នករាល់គ្នា​នឹង​ស្លាប់​ដូច​មនុស្ស អ្នករាល់គ្នា​នឹង​ដួល​ដូច​មេដឹកនាំ​ណាម្នាក់​ដែរ”។


ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។


ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម