ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។ បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។
លោកុប្បត្តិ 38:14 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងចេញ ហើយបាំងមុខដោយស្បៃ ព្រមទាំងគ្រលុំខ្លួន រួចអង្គុយនៅត្រង់ខ្លោងទ្វារអេណែមដែលនៅតាមផ្លូវទៅធីមណា។ ដ្បិតនាងបានឃើញថាសេឡាធំហើយ ប៉ុន្តែនាងមិនត្រូវបានឲ្យទៅគាត់ធ្វើជាប្រពន្ធឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឮដូច្នេះ នាងតាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ នាងធ្វើដូច្នេះមកពីនាងឃើញថា សេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅឲ្យធ្វើជាភរិយាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនាងដោះសំលៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ អាល់គីតាប ឮដូច្នេះ តាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវ ចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ គាត់ធ្វើដូច្នេះ មកពីគាត់ឃើញថា សេឡាធំពេញវ័យហើយ តែយូដាពុំបានយកគាត់ទៅឲ្យធ្វើជាភរិយាឡើយ។ |
ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។ បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។
បន្ទាប់មក នាងក្រោកឡើងចេញទៅ ហើយដោះស្បៃរបស់នាងចេញ រួចស្លៀកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងវិញ។
យូដាបានពិនិត្យមើល ក៏និយាយថា៖ “នាងសុចរិតជាងខ្ញុំ ពីព្រោះខ្ញុំមិនបានឲ្យសេឡាកូនប្រុសរបស់ខ្ញុំទៅនាងទេ”។ ដូច្នេះ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។
ពេលនោះ មើល៍! មានស្ត្រីម្នាក់មកជួបគាត់ ដោយសម្លៀកបំពាក់ជាស្ត្រីពេស្យា ទាំងមានឧបាយកលក្នុងចិត្ត។