Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:26 - ព្រះគម្ពីរខ្មែរសាកល

26 យូដា​បាន​ពិនិត្យមើល ក៏​និយាយថា​៖ “នាង​សុចរិត​ជាង​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​សេឡា​កូនប្រុស​របស់ខ្ញុំ​ទៅ​នាង​ទេ”។ ដូច្នេះ គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 លោក​យូដា​ក៏​ទទួល​ស្គាល់​របស់​ទាំង​នោះ រួច​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​នាង​ទៅ​សេឡា ជា​កូន​ខ្ញុំ​ទេ»។ គាត់​មិន​បាន​ដេក​ជា‌មួយ​នាង​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង​មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​សេឡា ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក លោក​យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 យូដា​ក៏​ទទួល​ស្គាល់ រួច​គាត់​និយាយ​ថា វា​សុចរិត​ជាង​អញ ដ្បិត​អញ​មិន​បាន​ឲ្យ​ដល់​សេឡា​ជា​កូន​អញ​ទេ នោះ​គាត់​ក៏​លែង​ស្គាល់​នាង​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​សេឡា​ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:26
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឪពុក​ក៏​ស្គាល់​អាវវែងនោះ ហើយ​និយាយថា​៖ “អាវវែង​របស់​កូនប្រុស​យើង​មែន​។ សត្វសាហាវ​បាន​ស៊ី​វា​ហើយ​! យ៉ូសែប​ប្រាកដជា​ត្រូវបាន​ហែកស៊ី​ហើយ​!”។


ដូច្នេះ នាង​ក៏​ដោះ​សម្លៀកបំពាក់​ស្ត្រីមេម៉ាយ​របស់នាង​ចេញ ហើយ​បាំងមុខ​ដោយ​ស្បៃ ព្រមទាំង​គ្រលុំ​ខ្លួន រួច​អង្គុយ​នៅត្រង់​ខ្លោងទ្វារ​អេណែម​ដែល​នៅតាម​ផ្លូវ​ទៅ​ធីមណា​។ ដ្បិត​នាង​បាន​ឃើញ​ថា​សេឡា​ធំ​ហើយ ប៉ុន្តែ​នាង​មិន​ត្រូវបាន​ឲ្យ​ទៅ​គាត់​ធ្វើជា​ប្រពន្ធ​ឡើយ​។


រីឯ​មនុស្ស​បាន​រួមដំណេក​ជាមួយ​អេវ៉ា​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កាអ៊ីន​។ នាង​និយាយថា​៖ “ខ្ញុំ​បាន​ទទួល​មនុស្សប្រុស​ម្នាក់​ដោយ​ជំនួយពី​ព្រះយេហូវ៉ា”។


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​!


ពួកគេ​ឮ​ដូច្នេះ ក៏​ចេញទៅ​ម្នាក់ម្ដងៗ​ចាប់ពី​មនុស្ស​ចាស់ជាងគេ ហើយ​សល់​តែ​ព្រះអង្គ និង​ស្ត្រី​ដែល​នៅ​កណ្ដាល​នោះ​ប៉ុណ្ណោះ​។


យប់​កាន់តែជ្រៅ ហើយ​ថ្ងៃ​ក៏​ជិតមកដល់​ដែរ ដូច្នេះ​ឲ្យ​យើង​ដោះ​អំពើ​នៃ​សេចក្ដីងងឹត​ចេញ ហើយ​ពាក់​គ្រឿងសឹក​នៃ​ពន្លឺ​វិញ។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម