Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:15 - ព្រះគម្ពីរខ្មែរសាកល

15 នៅពេល​យូដា​ឃើញ​នាង គាត់​គិតថា​នាង​ជា​ស្ត្រីពេស្យា ពីព្រោះ​នាង​បាន​បាំង​មុខ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​លោក​យូដា​ឃើញ​នាង គាត់​គិត​ថា​នាង​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​បាន​បាំង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​លោក​យូដា​ឃើញ​នាង គាត់​ស្មាន​ថា​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​មាន​ស្បៃ​បាំង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​យូដា​ឃើញ​នាង នោះ​គាត់​ស្មាន​ថា ជា​ស្រី​សំផឹង ដ្បិត​នាង​បាន​បាំង​មុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​យូដា​ឃើញ​តាម៉ារ គាត់​ស្មាន​ថា ជា​ស្ត្រី​ពេស្យា ដ្បិត​គាត់​មាន​ស្បៃ​បាំង​មុខ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នាង​ក៏​ដោះ​សម្លៀកបំពាក់​ស្ត្រីមេម៉ាយ​របស់នាង​ចេញ ហើយ​បាំងមុខ​ដោយ​ស្បៃ ព្រមទាំង​គ្រលុំ​ខ្លួន រួច​អង្គុយ​នៅត្រង់​ខ្លោងទ្វារ​អេណែម​ដែល​នៅតាម​ផ្លូវ​ទៅ​ធីមណា​។ ដ្បិត​នាង​បាន​ឃើញ​ថា​សេឡា​ធំ​ហើយ ប៉ុន្តែ​នាង​មិន​ត្រូវបាន​ឲ្យ​ទៅ​គាត់​ធ្វើជា​ប្រពន្ធ​ឡើយ​។


យូដា​ក៏​បែរទៅ​រក​តាម៉ារ​នៅក្បែរ​ផ្លូវ ហើយ​និយាយថា​៖ “មក៍! សូមឲ្យ​ខ្ញុំ​ចូលទៅឯ​នាង​ផង” ដ្បិត​គាត់​មិន​បាន​ដឹង​ថា​នាង​ជា​កូនប្រសាស្រី​របស់ខ្លួន​ឡើយ​។ នាង​ក៏​និយាយថា​៖ “តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ ដើម្បី​ចូលមកឯ​ខ្ញុំ​?”។


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​មក​ជួប​គាត់ ដោយ​សម្លៀកបំពាក់​ជា​ស្ត្រីពេស្យា ទាំង​មានឧបាយកល​ក្នុង​ចិត្ត​។


ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា អ្នក​ដែល​រួម​ជាមួយ​ស្ត្រីពេស្យា នឹង​បានជា​រូបកាយ​មួយ​ជាមួយ​ស្ត្រីនោះ​? ដ្បិត​មាន​ចែងថា​:“អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម