Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នាង​ក៏​ដោះ​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​ចេញ រួច​យក​ស្បៃ​មក​ពាក់​បាំង​មុខ ហើយ​ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម តាម​ផ្លូវ​ទៅ​ធីម‌ណា ដ្បិត​នាង​ឃើញ​ថា សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ នាង​ក៏​ដោះ​សម្លៀកបំពាក់​ស្ត្រីមេម៉ាយ​របស់នាង​ចេញ ហើយ​បាំងមុខ​ដោយ​ស្បៃ ព្រមទាំង​គ្រលុំ​ខ្លួន រួច​អង្គុយ​នៅត្រង់​ខ្លោងទ្វារ​អេណែម​ដែល​នៅតាម​ផ្លូវ​ទៅ​ធីមណា​។ ដ្បិត​នាង​បាន​ឃើញ​ថា​សេឡា​ធំ​ហើយ ប៉ុន្តែ​នាង​មិន​ត្រូវបាន​ឲ្យ​ទៅ​គាត់​ធ្វើជា​ប្រពន្ធ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឮ​ដូច្នេះ នាង​តាម៉ារ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​ឲ្យ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ នាង​ធ្វើ​ដូច្នេះ​មក​ពី​នាង​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​លោក​យូដា​ពុំ​បាន​យក​នាង​ទៅ​ឲ្យ​ធ្វើ​ជា​ភរិយា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ​នាង​ដោះ​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា ដ្បិត​នាង​ឃើញ​ថា​សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឮ​ដូច្នេះ តាម៉ារ​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​ឲ្យ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​យូដា​ពុំ​បាន​យក​គាត់​ទៅ​ឲ្យ​ធ្វើ​ជា​ភរិយា​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សួរ​ទៅ​អ្នក​បម្រើ​នោះ​ថា៖ «អ្នក​ដែល​ដើរ​កាត់​ទី​វាល​តម្រង់​មក​រក​យើង​នោះជា​អ្នក​ណា?» អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «គឺ​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។


កាល​លោក​យូដា​ឃើញ​នាង គាត់​គិត​ថា​នាង​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​បាន​បាំង​មុខ។


នាង​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដោះ​ស្បៃ​ចេញ រួច​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​របស់​នាង​មក​ស្លៀក​ពាក់​វិញ។


លោក​យូដា​ក៏​ទទួល​ស្គាល់​របស់​ទាំង​នោះ រួច​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​នាង​ទៅ​សេឡា ជា​កូន​ខ្ញុំ​ទេ»។ គាត់​មិន​បាន​ដេក​ជា‌មួយ​នាង​ទៀត​ឡើយ។


នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​ពេស្យា ហើយ​មាន​ចិត្ត​ពេញ​ដោយ​ឧបាយ។


ជួន​កាល​នាង​នៅ​ឯ​ផ្ទះ ជួន​កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង។


ចូរ​មើល​ទៅ​ទី​ខ្ពស់​ត្រងិល​ទាំង​ប៉ុន្មាន ហើយ​មើលចុះ! តើ​មិន​មែន​ជា​កន្លែង ដែល​អ្នក​បាន​ដេក​ជា‌មួយ​ទេ​ឬ? អ្នក​បាន​អង្គុយ​ចាំ​គូកំណាន់​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន ដោយអំពើ​ផិត​ក្បត់ និង​អំពើ​ទុច្ចរិត​របស់​អ្នក។


អ្នក​បាន​ធ្វើ​កន្លែង​សំខាន់​នោះ នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​ទៅ​ទី​ខ្ពើម​ឆ្អើម​វិញ អ្នក​បាន​បើក​ជើង​ទទួល​គ្រប់​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម