លោកុប្បត្តិ 38:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ឮដូច្នេះ នាងតាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ នាងធ្វើដូច្នេះមកពីនាងឃើញថា សេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅឲ្យធ្វើជាភរិយាឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ដូច្នេះ នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងចេញ ហើយបាំងមុខដោយស្បៃ ព្រមទាំងគ្រលុំខ្លួន រួចអង្គុយនៅត្រង់ខ្លោងទ្វារអេណែមដែលនៅតាមផ្លូវទៅធីមណា។ ដ្បិតនាងបានឃើញថាសេឡាធំហើយ ប៉ុន្តែនាងមិនត្រូវបានឲ្យទៅគាត់ធ្វើជាប្រពន្ធឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ដូច្នេះនាងដោះសំលៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ សូមមើលជំពូកអាល់គីតាប14 ឮដូច្នេះ តាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវ ចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ គាត់ធ្វើដូច្នេះ មកពីគាត់ឃើញថា សេឡាធំពេញវ័យហើយ តែយូដាពុំបានយកគាត់ទៅឲ្យធ្វើជាភរិយាឡើយ។ សូមមើលជំពូក |