អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
លោកុប្បត្តិ 37:14 - ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងគាត់ថា៖ “ចូរទៅមើល ថាតើពួកបងប្រុសរបស់ឯងសុខសាន្តឬយ៉ាងណា ហើយហ្វូងចៀមសុខសាន្តឬយ៉ាងណា រួចនាំពាក្យមកយើងវិញ”។ ដូច្នេះ ឪពុកបានចាត់គាត់ពីជ្រលងភ្នំហេប្រុន ហើយគាត់ក៏ទៅដល់ស៊ីគែម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង នឹងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម អាល់គីតាប អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។ |
អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។
បន្ទាប់មក សារ៉ាស្លាប់នៅគារយ៉ាត់-អើបា គឺនៅហេប្រុនក្នុងដែនដីកាណាន។ អ័ប្រាហាំក៏ចូលទៅកាន់ទុក្ខចំពោះសារ៉ា ហើយយំស្រណោះនាង។
យ៉ាកុបក៏សួរពួកគេថា៖ “តើគាត់សុខសប្បាយទេ?”។ ពួកគេឆ្លើយថា៖ “គាត់សុខសប្បាយទេ។ មើល៍! រ៉ាជែលកូនស្រីរបស់គាត់កំពុងមកជាមួយចៀម”។
យ៉ាកុបមកដល់អ៊ីសាកឪពុករបស់គាត់នៅម៉ាមរេក្នុងគារយ៉ាត់-អើបា (គារយ៉ាត់-អើបាគឺហេប្រុន) ជាកន្លែងដែលអ័ប្រាហាំ និងអ៊ីសាកបានរស់នៅបណ្ដោះអាសន្ន។
មានបុរសម្នាក់ឃើញគាត់ ហើយមើល៍! គាត់កំពុងវង្វេងនៅទីវាល បុរសនោះក៏សួរគាត់ថា៖ “តើឯងកំពុងរកអ្វី?”។
យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
គាត់ក៏សួរសុខទុក្ខពួកគេ ហើយនិយាយថា៖ “តើបុរសចំណាស់ជាឪពុករបស់ពួកឯងដែលពួកឯងបានប្រាប់នោះ សុខសប្បាយទេ? តើគាត់នៅតែនៅរស់ឬ?”។
រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ទាំងមានបន្ទូលថា៖“នៅថ្ងៃនេះ ប្រសិនបើអ្នក គឺខ្លួនអ្នកហើយ បានស្គាល់សេចក្ដីដែលនាំមកនូវសន្តិភាព... ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះត្រូវបានលាក់បាំងពីភ្នែករបស់អ្នកហើយ។