Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:27 - ព្រះគម្ពីរខ្មែរសាកល

27 គាត់​ក៏​សួរសុខទុក្ខ​ពួកគេ ហើយ​និយាយថា​៖ “តើ​បុរស​ចំណាស់​ជា​ឪពុក​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​នោះ សុខសប្បាយ​ទេ​? តើ​គាត់​នៅតែ​នៅរស់​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោកក៏​សួរអំពី​សុខ​ទុក្ខ​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​លោក​តា​ជា​ឪពុក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​សុខ​សប្បាយ​ទេ​ឬ? គាត់​នៅ​រស់​ទេឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា​មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់ ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 យូសុះ​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​និយាយ​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយ​នឹង​គាត់​ថា​៖ “ចូរ​ទៅ​មើល ថាតើ​ពួក​បងប្រុស​របស់ឯង​សុខសាន្ត​ឬយ៉ាងណា ហើយ​ហ្វូងចៀម​សុខសាន្ត​ឬយ៉ាងណា រួច​នាំ​ពាក្យ​មក​យើង​វិញ”។ ដូច្នេះ ឪពុក​បាន​ចាត់​គាត់​ពី​ជ្រលងភ្នំ​ហេប្រុន ហើយ​គាត់​ក៏​ទៅដល់​ស៊ីគែម​។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។


យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនប្រុស​របស់​បុរស​ម្នាក់ យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ”។


ពួកគេ​តបថា​៖ “យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​បុរស​ម្នាក់​នៅ​ដែនដី​កាណាន​។ មើល៍! សព្វថ្ងៃ​កូនពៅ​នៅជាមួយ​ឪពុក​របស់យើងខ្ញុំ រីឯ​ម្នាក់ទៀត មិនមាន​គាត់​ទៀតទេ”។


ពួកគេ​តបថា​៖ “បុរស​នោះ​សាកសួរយ៉ាងលម្អិត​អំពី​ពួកយើង និង​អំពី​ក្រុមគ្រួសារ​របស់ពួកយើង​ថា​: ‘តើ​ឪពុក​របស់ពួកឯង​នៅ​រស់​ឬទេ​? តើ​ពួកឯង​មាន​ប្អូនប្រុស​ឯទៀត​ឬទេ​?’។ ដូច្នេះ ពួកយើង​ក៏​ប្រាប់​លោក​តាម​សំណួរ​ទាំងនេះ​។ តើ​ពួកយើង​អាច​ដឹងច្បាស់​យ៉ាងដូចម្ដេច​ថា លោក​នឹង​និយាយថា​: ‘ចូរ​នាំ​ប្អូនប្រុស​របស់ពួកឯង​ចុះមក’ នោះ​?”។


យ៉ូសែប​ប្រាប់​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ហ្នឹងហើយ ជា​យ៉ូសែប​! តើ​ឪពុក​របស់ខ្ញុំ​នៅតែ​នៅរស់​ឬទេ​?”។ ប៉ុន្តែ​បងប្អូន​របស់គាត់​មិនអាច​ឆ្លើយ​នឹង​គាត់​បានឡើយ ពីព្រោះ​ពួកគេ​តក់ស្លុត​នៅចំពោះ​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម