Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:15 - ព្រះគម្ពីរខ្មែរសាកល

15 មាន​បុរស​ម្នាក់​ឃើញ​គាត់ ហើយ​មើល៍! គាត់​កំពុង​វង្វេង​នៅ​ទីវាល បុរស​នោះ​ក៏​សួរ​គាត់​ថា​៖ “តើ​ឯង​កំពុង​រក​អ្វី​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​បុរស​ម្នាក់​បាន​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល ក៏​សួរ​ថា៖ «តើ​ឯង​កំពុង​រក​អី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​មាន​មនុស្ស​ម្នាក់​ឃើញ​គាត់​ដើរ​វីម‌វាម​នៅ​វាល ក៏​សួរ​ថា ឯង​រក​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យូសុះ កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


អ៊ីស្រាអែល​និយាយ​នឹង​គាត់​ថា​៖ “ចូរ​ទៅ​មើល ថាតើ​ពួក​បងប្រុស​របស់ឯង​សុខសាន្ត​ឬយ៉ាងណា ហើយ​ហ្វូងចៀម​សុខសាន្ត​ឬយ៉ាងណា រួច​នាំ​ពាក្យ​មក​យើង​វិញ”។ ដូច្នេះ ឪពុក​បាន​ចាត់​គាត់​ពី​ជ្រលងភ្នំ​ហេប្រុន ហើយ​គាត់​ក៏​ទៅដល់​ស៊ីគែម​។


គាត់​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​រក​ពួក​បងប្រុស​របស់ខ្ញុំ​។ សូម​ប្រាប់​ខ្ញុំ​ផង ថា​ពួកគាត់​ឃ្វាល​សត្វ​នៅ​ឯណា​?”។


ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។


ព្រះយេស៊ូវ​បាន​ជ្រាប​អ្វីៗ​ទាំងអស់​ដែល​នឹង​កើតឡើង​ដល់​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ម្ដងទៀត​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។ ពួកគេ​ឆ្លើយថា​៖ “យេស៊ូវ​អ្នកណាសារ៉ែត”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?”។ នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ”។


នៅពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​មក​ដល់ ហើយ​ពួកគេ​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះអង្គ​កំពុង​មានបន្ទូល​ជាមួយ​ស្ត្រី​ម្នាក់ ប៉ុន្តែ​គ្មានអ្នកណា​ទូល​សួរថា​: “លោកគ្រូ​ត្រូវការ​អ្វី​?” ឬ “ហេតុអ្វី​បានជា​លោកគ្រូ​និយាយ​ជាមួយ​នាង​?” ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម