រីឯអ្នកវិញ អ្នកនឹងទៅឯពួកដូនតារបស់អ្នកដោយសុខសាន្ត អ្នកនឹងត្រូវគេបញ្ចុះក្រោយពីមានអាយុវែងល្អ។
លោកុប្បត្តិ 35:29 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។ អាល់គីតាប បន្ទាប់មក គាត់ស្លាប់ ទៅជួបជុំនឹងដូនតារបស់គាត់ ដែលបានស្លាប់ហើយនោះដែរ គឺគាត់ស្លាប់ ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ អេសាវ និងយ៉ាកកូបជាកូននាំគ្នាបញ្ចុះសពគាត់។ |
រីឯអ្នកវិញ អ្នកនឹងទៅឯពួកដូនតារបស់អ្នកដោយសុខសាន្ត អ្នកនឹងត្រូវគេបញ្ចុះក្រោយពីមានអាយុវែងល្អ។
នេះជាអាយុនៃជីវិតរបស់អ៊ីសម៉ាអែល គឺមួយរយសាមសិបប្រាំពីរឆ្នាំ។ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។
អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
កាលណាយើងបានដេកលក់ជាមួយដូនតារបស់យើង ឯងត្រូវយកយើងចេញពីអេហ្ស៊ីប ហើយបញ្ចុះយើងក្នុងផ្នូររបស់ពួកគាត់”។ យ៉ូសែបតបថា៖ “ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកឪពុក”។
នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។
នៅពេលយ៉ាកុបបានបង្គាប់ពួកកូនប្រុសរបស់គាត់ចប់ហើយ គាត់ក៏លើកជើងរបស់គាត់ដាក់លើគ្រែវិញ រួចផុតដង្ហើមទៅ ហើយត្រូវបានប្រមូលទៅឯដូនតារបស់គាត់៕