យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់
លោកុប្បត្តិ 34:5 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកយ៉ាកុបបានឮថា ស៊ីគែមបានបង្ខូចនាងឌីណាជាកូន តែកូនប្រុសៗរបស់លោកកំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេត្រឡប់មកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅ លោកនៅស្ងៀម ទម្រាំពួកគេត្រឡប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះយ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។ អាល់គីតាប យ៉ាកកូបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់គាត់បាត់បង់កិត្តិយស តែដោយកូនប្រុសរបស់គាត់ ទៅឃ្វាលចៀមនៅវាលអស់ទៅ គាត់នៅស្ងៀម ទំរាំពួកគេត្រឡប់មកវិញ។ |
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់
រួចស៊ីគែមនិយាយនឹងហេម័រឪពុករបស់គាត់ថា៖ “សូមយកនាងក្រមុំនេះឲ្យខ្ញុំ ធ្វើជាប្រពន្ធផង”។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕
ទូលបង្គំបានទៅជាគ ទូលបង្គំមិនបើកមាត់ទូលបង្គំឡើយ ដ្បិតគឺព្រះអង្គហើយ ដែលធ្វើដូច្នេះ។
ប៉ុន្តែគាត់តបនឹងឪពុកថា: ‘មើល៍! ខ្ញុំបានបម្រើលោកឪពុកច្រើនឆ្នាំយ៉ាងនេះហើយ មិនដែលរំលងពាក្យបង្គាប់របស់លោកឪពុកឡើយ ប៉ុន្តែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអបអរជាមួយពួកមិត្តភក្ដិរបស់ខ្ញុំសោះ។