Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​យ៉ាកុប​គាត់​ក៏​ឮ​ថា គេ​បាន​បង្ខូច​ឌីណា​ជា​កូន​ហើយ តែ​កូន​ប្រុសៗ​របស់​គាត់​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ​យ៉ាកុប​ក៏​នៅ​ស្ងៀម​ទាល់​តែ​គេ​បាន​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 យ៉ាកុប​ឮ​ថា​ស៊ីគែម​បាន​បង្ខូច​ឌីណា​កូនស្រី​របស់គាត់ ប៉ុន្តែ​ពេលនោះ ពួក​កូនប្រុស​របស់គាត់​នៅ​ជាមួយ​ហ្វូងសត្វស្រុក​របស់គាត់​នៅ​ទីវាល ដូច្នេះ​យ៉ាកុប​ក៏​នៅស្ងៀម រហូតដល់​ពួកគេ​មកវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ លោក​យ៉ាកុប​បាន​ឮ​ថា ស៊ីគែម​បាន​បង្ខូច​នាង​ឌីណា​ជា​កូន តែ​កូន​ប្រុសៗ​របស់​លោក​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ លោក​យ៉ាកុប​ក៏​នៅ​ស្ងៀម រហូត​ដល់​ពួក‌គេ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​យ៉ាកុប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​ឲ្យ​កូន​ស្រី​របស់​លោក​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​លោក​ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ លោក​នៅ​ស្ងៀម ទម្រាំ​ពួក​គេ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យ៉ាកកូប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​ឲ្យ​កូន​ស្រី​របស់​គាត់​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​គាត់ ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ គាត់​នៅ​ស្ងៀម ទំរាំ​ពួក​គេ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​ថ្ងៃ​នោះ​ឯង ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ​ហើយ​ពពាល នឹង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់​ហើយ​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ នឹង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​កូន​ខ្លួន​ទាំង​ប៉ុន្មាន


ស៊ីគែម​ទូល​ហាម៉ោរ​ជា​បិតា​ថា សូម​យក​នាង​នេះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទូលបង្គំ​ចុះ


ចំណែក​ហាម៉ោរ​ជា​បិតា​ស៊ីគែម​ក៏​មក​មាន​បន្ទូល​នឹង​យ៉ាកុប


នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។


តែ​អាប់‌សា‌ឡំម​មិន​បាន​មាន​បន្ទូល​អ្វី​នឹង​អាំណូន ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​ទ្រង់។


ទូលបង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ


ម៉ូសេ​ក៏​និយាយ​នឹង​អើរ៉ុន​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ថា ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​អញ បាន​លើក​អញ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​អញ​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ដូច្នេះ​អើរ៉ុន​ក៏​នៅ​ស្ងៀម


ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង​នឹង​របាំ


តែ​គាត់​ឆ្លើយ​ថា មើល ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ


តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​ជួយ​សង្គ្រោះ​យើង​បាន គេ​ក៏​មើល‌ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភស្តុភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។


ហើយ​សួរ​ថា អ្នក​មាន​កូន​តែ​ប៉ុណ្ណេះ​ទេ​ឬ​អី គាត់​ឆ្លើយ​ថា នៅ​មាន​កូន​ពៅ​១​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម លោក​មាន​ប្រសាសន៍​ទៅ​អ៊ីសាយ​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ


ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម