នោះហាការក៏ហៅព្រះនាមរបស់ព្រះយេហូវ៉ាដែលមានបន្ទូលនឹងនាង ថា៖ “ព្រះអង្គជាព្រះដែលទតឃើញ” ដ្បិតនាងបាននិយាយថា៖ “សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ!”។
លោកុប្បត្តិ 32:31 - ព្រះគម្ពីរខ្មែរសាកល ពេលយ៉ាកុបឆ្លងកាត់ព្នីអែល ព្រះអាទិត្យក៏រះឡើងមកលើគាត់ ហើយគាត់ដើរខ្ញើចៗ ព្រោះតែត្រគាកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកឆ្លងព្នីអែលផុតហើយ នោះថ្ងៃបានរះឡើង។ លោកដើរខ្ញើចៗ ព្រោះថ្លោះត្រគាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកយ៉ាកុបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ អាល់គីតាប ពេលយ៉ាកកូបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ គាត់ដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។ |
នោះហាការក៏ហៅព្រះនាមរបស់ព្រះយេហូវ៉ាដែលមានបន្ទូលនឹងនាង ថា៖ “ព្រះអង្គជាព្រះដែលទតឃើញ” ដ្បិតនាងបាននិយាយថា៖ “សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ!”។
លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។
នៅពេលឃើញថាមិនអាចឈ្នះយ៉ាកុបបាន បុរសនោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ នោះសន្លាក់ត្រគាកយ៉ាកុបក៏ថ្លោះ ខណៈដែលបោកចំបាប់គ្នា។
ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនហូបសរសៃពួរដែលនៅត្រង់សន្លាក់ត្រគាករហូតដល់សព្វថ្ងៃនេះ ដ្បិតបុរសនោះបានពាល់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប គឺត្រង់សរសៃពួរ៕
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។
ប៉ុន្តែព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖“គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានគ្រប់លក្ខណៈនៅក្នុងភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំនឹងអួតអំពីភាពខ្សោយរបស់ខ្ញុំដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតលើខ្ញុំ។