Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:13 - ព្រះគម្ពីរខ្មែរសាកល

13 នោះ​ហាការ​ក៏​ហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​នាង ថា​៖ “ព្រះអង្គ​ជា​ព្រះ​ដែល​ទត​ឃើញ” ដ្បិត​នាង​បាន​និយាយថា​៖ “សូម្បីតែ​នៅ​ទីនេះ ខ្ញុំ​បាន​ឃើញ​ព្រះអង្គដែល​ទត​ឃើញ​ខ្ញុំ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទត​ឃើញ » ដ្បិត​នាង​ពោល​ថា៖ «នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នាង​ហាការ​បាន​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា “ព្រះអង្គ​ជា​អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «ព្រះ‌ជាម្ចាស់​ទត​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​កំពុង​មាន​បន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ» ដ្បិត​នាង​គិត​ថា នៅ​ទី​នេះ​អញ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​អញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហាជើរ​បាន​ដាក់​ឈ្មោះអុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​មក​នាង​ថា “អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «អុលឡោះ​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ទ្រង់»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ជួប​នាង​នៅក្បែរ​ប្រភពទឹក​ក្នុង​ទីរហោស្ថាន គឺ​ក្បែរ​ប្រភពទឹក​តាម​ផ្លូវ​ទៅ​ស៊ើរ


អ័ប្រាហាំ​ក៏​ដាក់ឈ្មោះ​កន្លែង​នោះ​ថា យេហូវ៉ា-យីរេ ដូចដែល​គេ​និយាយ​ដរាបដល់​សព្វថ្ងៃនេះ​ថា​៖ “នៅលើ​ភ្នំ​របស់​ព្រះយេហូវ៉ា នឹង​មានការផ្គត់ផ្គង់”។


គាត់​ក៏​ភ័យខ្លាច ហើយ​និយាយថា​៖ “កន្លែង​នេះ​គួរឲ្យខ្លាច​ណាស់ហ្ន៎​! ទីនេះ​មិនមែន​ជា​អ្វីផ្សេង​ទេ គឺជា​ដំណាក់​របស់​ព្រះ ហើយ​នេះ​ជា​ទ្វារ​នៃ​ស្ថានសួគ៌”។


ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។


យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​នោះ​ថា ព្នីអែល ពីព្រោះ​គាត់ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះ​មុខទល់នឹងមុខ ប៉ុន្តែ​ជីវិត​របស់ខ្ញុំ​ត្រូវបាន​រំដោះឲ្យរួច”។


ពេល​យ៉ាកុប​ឆ្លងកាត់​ព្នីអែល ព្រះអាទិត្យ​ក៏​រះឡើង​មកលើ​គាត់ ហើយ​គាត់​ដើរខ្ញើចៗ ព្រោះតែ​ត្រគាក​គាត់​។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅ​គ្រប់​កន្លែង ព្រះអង្គ​ទត​មើល​ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។


ដ្បិត​ផ្លូវ​របស់​មនុស្ស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ស្ទង់មើល​គ្រប់ទាំង​គន្លង​របស់គេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម