នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
លោកុប្បត្តិ 31:35 - ព្រះគម្ពីរខ្មែរសាកល រ៉ាជែលនិយាយនឹងឪពុករបស់នាងថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមកុំក្ដៅក្រហាយដែលខ្ញុំមិនអាចក្រោកឡើងនៅមុខលោកបាននោះឡើយ ពីព្រោះខ្ញុំមករដូវ”។ ដូច្នេះ គាត់ខំរក ប៉ុន្តែរកមិនឃើញរូបព្រះប្រចាំត្រកូលទាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។ អាល់គីតាប រ៉ាជែលជម្រាបឪពុកថា៖ «សូមលោកឪពុកកុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ ឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ |
នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
រីឯរ៉ាជែលបានយករូបព្រះប្រចាំត្រកូលទាំងនោះដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ក៏ស្ទាបរកពេញក្នុងរោង ប៉ុន្តែរកមិនឃើញសោះ។
ពេលនោះ យ៉ាកុបក៏ក្ដៅក្រហាយ ហើយឈ្លោះប្រកែកជាមួយឡាបាន់។ យ៉ាកុបតបនឹងឡាបាន់ថា៖ “តើការបំពានរបស់ខ្ញុំជាអ្វី? តើបាបរបស់ខ្ញុំជាអ្វី បានជាលោកអ៊ំដេញតាមខ្ញុំដូច្នេះ?
ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតការធ្វើដូច្នេះជាការត្រឹមត្រូវ។
អ្នកបម្រើរាល់គ្នាអើយ ចូរចុះចូលនឹងចៅហ្វាយដោយការកោតខ្លាចទាំងស្រុង មិនគ្រាន់តែចំពោះចៅហ្វាយល្អ និងស្លូតប៉ុណ្ណោះទេ គឺចំពោះចៅហ្វាយខូចផងដែរ។
ដូចសារ៉ាដែលស្ដាប់បង្គាប់អ័ប្រាហាំ ទាំងហៅលោកថាលោកម្ចាស់ទៀតផង។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អដោយមិនភ័យខ្លាចចំពោះសេចក្ដីគំរាមកំហែងណាមួយ នោះអ្នករាល់គ្នាបានជាកូនរបស់សារ៉ាដែរ។