លោកុប្បត្តិ 31:34 - ព្រះគម្ពីរខ្មែរសាកល34 រីឯរ៉ាជែលបានយករូបព្រះប្រចាំត្រកូលទាំងនោះដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ក៏ស្ទាបរកពេញក្នុងរោង ប៉ុន្តែរកមិនឃើញសោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 នាងរ៉ាជែលបានយករូបថេរ៉ាភីម ទាំងនោះទៅដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែករកពេញក្នុងជំរំ តែរកមិនឃើញសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 លោកស្រីរ៉ាជែលបានយករូបព្រះទាំងនោះដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ សូមមើលជំពូកអាល់គីតាប34 រ៉ាជែលបានយករូបព្រះទាំងនោះ ដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។ សូមមើលជំពូក |