លោកុប្បត្តិ 31:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល35 រ៉ាជែលនិយាយនឹងឪពុករបស់នាងថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមកុំក្ដៅក្រហាយដែលខ្ញុំមិនអាចក្រោកឡើងនៅមុខលោកបាននោះឡើយ ពីព្រោះខ្ញុំមករដូវ”។ ដូច្នេះ គាត់ខំរក ប៉ុន្តែរកមិនឃើញរូបព្រះប្រចាំត្រកូលទាំងនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 លោកស្រីរ៉ាជែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ សូមមើលជំពូកអាល់គីតាប35 រ៉ាជែលជម្រាបឪពុកថា៖ «សូមលោកឪពុកកុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ ឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ សូមមើលជំពូក |