Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:35 - អាល់គីតាប

35 រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ឪពុក​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 រ៉ាជែល​និយាយ​នឹង​ឪពុក​របស់នាង​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​កុំ​ក្ដៅក្រហាយ​ដែល​ខ្ញុំ​មិនអាច​ក្រោកឡើង​នៅមុខ​លោក​បាន​នោះ​ឡើយ ពីព្រោះ​ខ្ញុំ​មករដូវ”។ ដូច្នេះ គាត់​ខំរក ប៉ុន្តែ​រកមិនឃើញ​រូបព្រះប្រចាំត្រកូល​ទាំងនោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 នាង​និយាយ​ទៅ​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​នឹង​កូន ដែល​កូន​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​ឡើយ ដ្បិត​កូន​កើត​មាន​ការ​ដូច​ស្រីៗ​ធ្លាប់​មាន»។ គាត់​ក៏​ខំ​រក​មើល តែ​មិន​ឃើញ​រូប​ថេរ៉ាភីម​ទាំង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 លោក​ស្រី​រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ លោក​ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 រួច​នាង​និយាយ​ទៅ​ឪពុក​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ខឹង​នឹង​ខ្ញុំ ដែល​ខ្ញុំ​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​នោះ​ឡើយ ពី​ព្រោះ​ខ្ញុំ​កើត​មាន​កិច្ច​ដូច​ជា​ស្រីៗ​ធ្លាប់​មាន គាត់​ក៏​ពិនិត្យ​រក តែ​មិន​ឃើញ​រូប​ព្រះ​ទាំង​នោះ​សោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:35
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។


រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។


យ៉ាកកូប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​ឡាបាន់។ គាត់​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ?


នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ជម្រាប​ពី​សំណូម‌ពរ​របស់​សម្តេច​អដូ‌នី‌យ៉ា។ ស្តេច​ស៊ូឡៃ‌ម៉ាន​ចុះ​ពី​បល្ល័ង្ក មក​រក​មាតា ហើយ​គោរព។ បន្ទាប់​មក គាត់​នៅ​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ ជូន​មាតា​នៅ​ខាង​ស្តាំ។


ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


«កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ​នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​ឪពុក‌ម្តាយ​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សម្រាក​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ត្រូវ​ចេះ​អោន​លំ​ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​អះលី‌ជំអះ។ ចូរ​គោរព​កោត​ខ្លាច​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា។


កុមា‌រា​កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក‌ម្តាយ ដោយ​យល់​ដល់​អុលឡោះ‌ជាអម្ចាស់ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។


បង​ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ដ​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។


ដូច​ជា​សាទី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​អ៊ីព្រហ៊ីម ទាំង​ហៅ​គាត់​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បង​ប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម