អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
លោកុប្បត្តិ 31:18 - ព្រះគម្ពីរខ្មែរសាកល គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាំហ្វូងសត្វរបស់លោកទាំងអស់ និងទ្រព្យសម្បត្តិដែលរកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលបានពីកាលនៅក្រុងប៉ាដាន់-អើរ៉ាម ដើម្បីទៅរកលោកអ៊ីសាកជាឪពុក នៅស្រុកកាណានវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដាន់អើរ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាកជាឪពុកនៅស្រុកកាណានវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាំហ្វូងសត្វរបស់គាត់ទាំងអស់ នឹងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ អាល់គីតាប គាត់នាំហ្វូងសត្វរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិដែលគាត់រកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលគាត់រកបាននៅស្រុកប៉ាដាន់អើរ៉ាម។ គាត់ធ្វើដំណើរត្រឡប់ទៅរកអ៊ីសាហាក់ ជាឪពុកនៅស្រុកកាណានវិញ។ |
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
ហើយទូលបង្គំបានត្រឡប់ទៅផ្ទះរបស់ឪពុកទូលបង្គំវិញដោយសុខសាន្ត នោះព្រះយេហូវ៉ានឹងបានជាព្រះរបស់ទូលបង្គំ។
ពួកអ្នកនាំសារក៏ត្រឡប់មករកយ៉ាកុបវិញ ហើយជម្រាបថា៖ “ពួកយើងបានទៅជួបអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងមកទទួលលោក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់”។
ពេលសម្រាប់ស្វែងរក និងពេលសម្រាប់បាត់បង់; ពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះចោល;