Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នាំ​ហ្វូង​សត្វ​របស់​គាត់​ទាំង​អស់ នឹង​ទ្រព្យ​ដែល​បាន​ប្រមូល​ទាំង​ប៉ុន្មាន គឺ​ជា​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ឯ​អ៊ីសាក ឪពុក​ខ្លួន នៅ​ស្រុក​កាណាន​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នាំ​ហ្វូង​សត្វ​របស់​លោក​ទាំង​អស់ និង​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ក្រុង​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​រកលោក​អ៊ីសាក​ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​នាំ​ហ្វូង​សត្វ​របស់​លោក ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​លោក​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​លោក​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គាត់​នាំ​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​គាត់​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​អ៊ីសា‌ហាក់ ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ


អេសាវ​ក៏​ស្អប់​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​សំរេច​ក្នុង​ចិត្ត​ថា ថ្ងៃ​កាន់​ទុក្ខ​ឪពុក​អញ​ជិត​ដល់​ហើយ នោះ​អញ​នឹង​សំឡាប់​យ៉ាកុប​ជា​ប្អូន​ចោល


ហើយ​បើ​ឲ្យ​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​ឪពុក​ទូលបង្គំ​វិញ​ដោយ​សុខ‌សាន្ត នោះ​ទូលបង្គំ​នឹង​យក​ព្រះ‌យេហូវ៉ា​ទុក​ជា​ព្រះ​នៃ​ទូលបង្គំ​ពិត


យ៉ាកុប​ក៏​ក្រោក​ឡើង បញ្ជិះ​ប្រពន្ធ​កូន​លើ​សត្វ​អូដ្ឋ


ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង


មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម