ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
លោកុប្បត្តិ 3:14 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងពស់ថា៖ “ដោយព្រោះឯងបានធ្វើដូច្នេះ ឯងត្រូវបណ្ដាសាលើសជាងសត្វស្រុកទាំងអស់ ក៏លើសជាងសត្វព្រៃទាំងអស់នៃទីវាលដែរ គឺឯងត្រូវលូននឹងពោះឯង ហើយឯងត្រូវស៊ីធូលីដី ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដីអស់មួយជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្តាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្តាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដី អស់មួយជីវិត។ |
ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ គឺពីដីដែលបានហាមាត់វាទទួលឈាមរបស់ប្អូនប្រុសអ្នកពីដៃអ្នក។
អ្នកដែលបង្ហូរឈាមមនុស្ស ឈាមរបស់អ្នកនោះនឹងត្រូវបានបង្ហូរដោយមនុស្សវិញ ដ្បិតព្រះបានបង្កើតមនុស្សតាមរូបរាងរបស់ព្រះអង្គ។
មនុស្សដែលរស់នៅទីរហោស្ថាននឹងលុតជង្គង់នៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់នឹងលិទ្ធធូលីដី។
អ្នកនឹងត្រូវបានបន្ទាបចុះ ក៏និយាយចេញពីដីមក ពាក្យសម្ដីរបស់អ្នកនឹងឮតិចៗចេញពីធូលីដីមក សំឡេងរបស់អ្នកនឹងបានដូចជាសំឡេងរបស់គ្រូអន្ទងខ្មោច គឺចេញពីដីមក ពាក្យសម្ដីរបស់អ្នកនឹងខ្សឹបចេញពីធូលីដីមក។
ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា តោនឹងស៊ីចំបើងដូចគោ រីឯពស់នឹងមានធូលីជាអាហាររបស់វា វានឹងមិនធ្វើអាក្រក់ ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕