Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:11 - ព្រះគម្ពីរខ្មែរសាកល

11 ឥឡូវនេះ អ្នក​ត្រូវបណ្ដាសា​ហើយ គឺ​ពី​ដី​ដែល​បាន​ហា​មាត់​វា​ទទួល​ឈាម​របស់​ប្អូនប្រុស​អ្នក​ពី​ដៃ​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឥឡូវ​នេះ អ្នក​ត្រូវ​បាន​ដី​ដាក់​បណ្ដា‌សា​ហើយ ដោយ​សារ​ដី​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក​ពី​ដៃ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឥឡូវ​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឥឡូវ​នេះ​អ្នក​ត្រូវ​បណ្តាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ ដោយ​ផ្ទាល់​ដៃ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ពស់​ថា​៖ “ដោយព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ឯង​ត្រូវបណ្ដាសា​លើសជាង​សត្វស្រុក​ទាំងអស់ ក៏​លើសជាង​សត្វព្រៃ​ទាំងអស់​នៃទីវាល​ដែរ គឺ​ឯង​ត្រូវ​លូន​នឹង​ពោះ​ឯង ហើយ​ឯង​ត្រូវ​ស៊ី​ធូលីដី ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ឯង​។


មើល៍! ថ្ងៃនេះ​ព្រះអង្គ​បាន​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ទឹកដី​នេះ ដូច្នេះ​ទូលបង្គំ​ត្រូវ​លាក់ខ្លួន​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។ ទូលបង្គំ​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី ហើយ​អស់អ្នក​ដែល​ឃើញ​ទូលបង្គំ មុខជា​សម្លាប់​ទូលបង្គំ​មិនខាន”។


ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​ណូអេ ដោយ​និយាយថា​៖ “កូននេះ​នឹង​ផ្ដល់ភាពធូរស្បើយ​ដល់​យើង​ពី​ការងារដ៏ធ្ងន់​របស់យើង និង​ពី​ការនឿយហត់​នៃ​ដៃ​របស់យើង ដែល​មកពី​ដី​ដែល​ព្រះយេហូវ៉ា​បាន​ដាក់បណ្ដាសា”។


ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕


អស់អ្នកដែល​ពឹងផ្អែក​លើ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​មិន​កាន់ខ្ជាប់ និង​មិន​ប្រព្រឹត្តតាម​គ្រប់ទាំង​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ”។


ប៉ុន្តែ​ផែនដី​បាន​ជួយ​ស្ត្រី​នោះ ដោយ​ហា​មាត់​លេប​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញពី​មាត់​វា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម