លេអាក៏និយាយថា៖ “ព្រះបានប្រទានអំណោយទានដ៏ល្អដល់ខ្ញុំ។ ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងឲ្យតម្លៃខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ឲ្យគាត់”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា សាប់យូឡូន។
លោកុប្បត្តិ 29:34 - ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះបានជាគេហៅឈ្មោះកូននោះថា “លេវី”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងមានទំងន់បង្កើតបានកូនប្រុស១ទៀត នោះនាងគិតថា ឥឡូវប្ដីអញមុខជាចូលចិត្តនឹងអញម្តងណេះហើយ ដ្បិតអញបានបង្កើតកូនប្រុស៣ឲ្យគាត់ ដូច្នេះ នាងក៏ឲ្យឈ្មោះថា លេវី អាល់គីតាប បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។ |
លេអាក៏និយាយថា៖ “ព្រះបានប្រទានអំណោយទានដ៏ល្អដល់ខ្ញុំ។ ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងឲ្យតម្លៃខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ឲ្យគាត់”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា សាប់យូឡូន។
លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
រីឯមនុស្សបានរួមដំណេកជាមួយអេវ៉ាប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ “ខ្ញុំបានទទួលមនុស្សប្រុសម្នាក់ដោយជំនួយពីព្រះយេហូវ៉ា”។
ពីកុលសម្ព័ន្ធស៊ីម្មាន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធលេវី មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធអ៊ីសាខារ មាន ១២ ០០០ នាក់;