បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
លោកុប្បត្តិ 28:2 - ព្រះគម្ពីរខ្មែរសាកល ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្ដាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ អាល់គីតាប ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធ ពីចំណោមកូនស្រីរបស់ឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ |
បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។
ឡាបាន់ និងបេធូអែលតបវិញថា៖ “ការនេះមកពីព្រះយេហូវ៉ា យើងមិនអាចប្រាប់លោកថាអាក្រក់ ឬល្អបានទេ។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
គឺយ៉ាងនេះឯងដែលអ៊ីសាកបញ្ជូនយ៉ាកុបទៅ យ៉ាកុបក៏ទៅប៉ាដាន់-អើរ៉ាម ទៅឯឡាបាន់កូនប្រុសរបស់បេធូអែលជនជាតិអើរ៉ាម ដែលជាបងប្រុសរបស់រេបិកាម្ដាយយ៉ាកុប និងអេសាវ។
គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។
ទូលបង្គំមិនស័ក្ដិសមនឹងអស់ទាំងសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងអស់ទាំងសេចក្ដីពិតត្រង់ដែលព្រះអង្គបានប្រព្រឹត្តដល់បាវបម្រើរបស់ព្រះអង្គឡើយ។ ជាការពិត ទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះដោយមានតែឈើច្រត់មួយប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទូលបង្គំមានគ្នាដល់ទៅពីរជំរំ។
យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
ក្រោយពីយ៉ាកុបបានមកពីប៉ាដាន់-អើរ៉ាមវិញ ព្រះបានលេចមកដល់គាត់ម្ដងទៀត ហើយប្រទានពរគាត់។
ទាំងនេះជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាកូនស្រីរបស់គាត់ផង។ កូនចៅប្រុសស្រីទាំងអស់របស់គាត់ មាន ៣៣ នាក់។