Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:50 - ព្រះគម្ពីរខ្មែរសាកល

50 ឡាបាន់ និង​បេធូអែល​តប​វិញ​ថា​៖ “ការ​នេះ​មក​ពី​ព្រះយេហូវ៉ា យើង​មិនអាច​ប្រាប់​លោក​ថា​អាក្រក់ ឬ​ល្អ​បានទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ពេល​នោះ ឡាបាន់ និង​បេធូ‌អែល​ក៏តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​មក​ពី​ព្រះ‌យេហូវ៉ា​ហើយ យើង​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​ថា​អាក្រក់ ឬ​ល្អ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 លោក​ឡាបាន់ និង​លោក​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពី​ព្រះ‌អម្ចាស់ ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ថា យើង​យល់​ព្រម ឬ​ជំទាស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 នោះ​ឡាបាន់ នឹង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សំរេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ឡាបាន់ និង​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពីអុលឡោះ‌តាអាឡា​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​អ្នក​ថា យើង​យល់​ព្រម ឬ​ជំទាស់​បាន​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:50
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​មិនទាន់​និយាយ​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ជាកូន​បេធូអែល បេធូអែល​ជា​កូនប្រុស​មីលកា មីលកា​ជា​ប្រពន្ធ​ណាឃរ ណាឃរ​ជា​ប្អូនប្រុស​របស់​អ័ប្រាហាំ​។


នាងក្រមុំ​ក៏​រត់ទៅវិញ ហើយ​ប្រាប់​អ្នកផ្ទះ​របស់​ម្ដាយ​នាង​អំពី​រឿង​ទាំងនេះ​។


មើល៍! រេបិកា​នៅមុខ​លោក​ហើយ ចូរ​យក​នាង​ទៅ​ចុះ​! សូមឲ្យ​នាង​បានជា​ប្រពន្ធ​របស់​កូនប្រុស​ចៅហ្វាយ​លោក ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ចុះ”។


បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។


ប៉ុន្តែ​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​និយាយថា​៖ “សូមឲ្យ​នាងក្រមុំ​នៅ​ជាមួយ​យើង​យ៉ាងហោចណាស់​ដប់​ថ្ងៃ​សិន រួចសឹម​ទៅ​ចុះ”។


ពួកគេ​ឲ្យពរ​រេបិកា ហើយ​និយាយ​នឹង​នាង​ថា​៖ “ប្អូនស្រី​របស់យើង​អើយ សូមឲ្យ​ឯង​បាន​ទៅជា​រាប់ពាន់​រាប់ម៉ឺន​នាក់ សូមឲ្យ​ពូជពង្ស​របស់ឯង​យក​ខ្លោងទ្វារ​របស់​សត្រូវ​ជាកម្មសិទ្ធិ​ចុះ”។


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


យើង​មាន​សមត្ថភាព​ក្នុង​កណ្ដាប់ដៃ​របស់យើង​ដើម្បី​ធ្វើទុក្ខ​ឯង ប៉ុន្តែ​យប់មិញ ព្រះ​របស់​ឪពុក​ឯង​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី’។


ការនេះ​បាន​កើតឡើង​ពី​ព្រះយេហូវ៉ា ជា​ការអស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?


ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?”។


ដូច្នេះ ប្រសិនបើ​ព្រះ​បាន​ប្រទាន​អំណោយទាន​ដូចគ្នា​ដល់​ពួកគេ ដូចដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង កាល​យើង​បាន​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​នរណា​ដែល​អាច​រារាំង​ព្រះបាន​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម