ប្រសិនបើឪពុកស្ទាបខ្ញុំ ខ្ញុំនឹងបានដូចជាមនុស្សបោកបញ្ឆោតក្នុងភ្នែករបស់គាត់ ហើយនាំបណ្ដាសាមកលើខ្លួនឯងវិញ គឺមិនមែនពរទេ”។
លោកុប្បត្តិ 27:45 - ព្រះគម្ពីរខ្មែរសាកល រហូតដល់កំហឹងរបស់បងប្រុសឯងបានបែរចេញពីឯង ហើយវាភ្លេចអ្វីដែលឯងបានធ្វើដល់វា នោះម្ដាយនឹងចាត់គេឲ្យទៅយកឯងពីទីនោះមកវិញ។ ម្ដេចក៏ម្ដាយត្រូវបាត់បង់ឯងទាំងពីរក្នុងថ្ងៃតែមួយដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺទាល់តែបងប្រុសរបស់កូនលែងខឹងនឹងកូន ព្រមទាំងភ្លេចពីការដែលកូនបានធ្វើចំពោះវា នោះម្តាយនឹងឲ្យគេទៅនាំកូនពីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរទៅ នៅថ្ងៃតែមួយឬអី?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្ដាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្ដាយមិនចង់ឲ្យកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។ អាល់គីតាប ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្តាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្តាយមិនចង់ឲ្យកូនទាំងពីរនាក់ បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។ |
ប្រសិនបើឪពុកស្ទាបខ្ញុំ ខ្ញុំនឹងបានដូចជាមនុស្សបោកបញ្ឆោតក្នុងភ្នែករបស់គាត់ ហើយនាំបណ្ដាសាមកលើខ្លួនឯងវិញ គឺមិនមែនពរទេ”។
យ៉ាកុបឆ្លើយនឹងឪពុករបស់គាត់ថា៖ “ខ្ញុំគឺអេសាវកូនប្រុសច្បងរបស់លោកឪពុក។ ខ្ញុំបានធ្វើដូចដែលលោកឪពុកបានប្រាប់ខ្ញុំហើយ។ សូមក្រោកអង្គុយ ហើយពិសាសាច់សត្វដែលខ្ញុំបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។
ប៉ុន្តែអ៊ីសាកនិយាយថា៖ “ប្អូនប្រុសរបស់ឯងបានមកដោយបោកបញ្ឆោត ហើយយកពររបស់ឯងទៅបាត់ហើយ”។
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
កាលអ្នកស្រុកនោះឃើញពស់កំពុងសំយុងចុះពីដៃរបស់គាត់ ពួកគេនិយាយគ្នាថា៖ “អ្នកនេះប្រាកដជាឃាតករមែនហើយ ទោះបីជាវាគេចរួចពីសមុទ្រក៏ដោយ ក៏ព្រះម៉ែនៃសេចក្ដីយុត្តិធម៌មិនទុកឲ្យវានៅរស់ដែរ”។