Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:45 - អាល់គីតាប

45 ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្តាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្តាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់ បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 រហូតដល់​កំហឹង​របស់​បងប្រុស​ឯង​បាន​បែរចេញ​ពី​ឯង ហើយ​វា​ភ្លេច​អ្វីដែល​ឯង​បាន​ធ្វើ​ដល់​វា នោះ​ម្ដាយ​នឹង​ចាត់​គេ​ឲ្យទៅ​យក​ឯង​ពី​ទីនោះ​មកវិញ​។ ម្ដេចក៏​ម្ដាយ​ត្រូវ​បាត់បង់​ឯង​ទាំង​ពីរ​ក្នុង​ថ្ងៃ​តែមួយ​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 គឺ​ទាល់​តែ​បង​ប្រុស​របស់​កូន​លែង​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​ពី​ការ​ដែល​កូន​បាន​ធ្វើ​ចំពោះ​វា នោះ​ម្តាយ​នឹង​ឲ្យ​គេ​ទៅ​នាំ​កូន​ពី​នោះ​មក​វិញ។ តើ​ត្រូវ​ឲ្យ​ម្តាយ​បាត់​បង់​កូន​ទាំង​ពីរ​ទៅ នៅ​ថ្ងៃ​តែ​មួយ​ឬ​អី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្ដាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្ដាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 កាល​ណា​បង​ឯង​លែង​ខឹង​នឹង​ឯង ហើយ​ភ្លេច​ពី​ការ​ដែល​ឯង​បាន​ធ្វើ​ដល់​វា នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​នាំ​ឯង​ពី​នោះ​មក​វិញ ក្រែង​អញ​បាត់​ឯង​ទាំង​២​ចេញ នៅ​ថ្ងៃ​តែ​១។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:45
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​គាត់​នោះ កូន​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។


យ៉ាកកូប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។


អ៊ីសា‌ហាក់​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។


មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។


ពេល​អុលឡោះ‌តាអាឡា​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។


កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​គាត់​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្ដិធម៌ មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម