Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:12 - ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​ឪពុក​ស្ទាប​ខ្ញុំ ខ្ញុំ​នឹង​បានដូចជា​មនុស្សបោកបញ្ឆោត​ក្នុង​ភ្នែក​របស់គាត់ ហើយ​នាំ​បណ្ដាសា​មក​លើ​ខ្លួនឯង​វិញ គឺ​មិនមែន​ពរ​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រសិន‌បើ​លោក​ឪពុក​ស្ទាប​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​បញ្ឆោត​គាត់ នោះ​មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្ដា‌សា​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ក្រែង‌លោ​ឪពុក​ស្ទាប​ខ្ញុំ រួច​នឹង​មើល​ទៅ​ដូច​ជា​អ្នក​ឆ‌បោក​ដល់​គាត់ ដូច្នេះ​មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្តាសា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​គាត់​នោះ កូន​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ក្មេងប្រុស​ទាំងពីរ​នោះ​ធំឡើង អេសាវ​ក៏​ទៅជា​អ្នកប្រមាញ់​ដ៏​ស្ទាត់ជំនាញ ជា​មនុស្ស​នៃ​ទីវាល រីឯ​យ៉ាកុប​វិញ ជា​មនុស្ស​ស្រគត់ស្រគំ នៅ​តែក្នុង​រោង​។


អេសាវ​ក៏​និយាយថា​៖ “គេ​ដាក់ឈ្មោះ​វា​ថា យ៉ាកុប តើ​មិន​ត្រូវ​ទេ​ឬ​? ដ្បិត​វា​បាន​បោកបញ្ឆោត​ខ្ញុំ​ពីរដង​នេះ​ហើយ គឺ​វា​បាន​ដណ្ដើមយក​សិទ្ធិកូនច្បង​របស់ខ្ញុំ ហើយ​មើល៍! ឥឡូវនេះ​វា​ដណ្ដើមយក​ពរ​របស់ខ្ញុំ​ទៀត​!”។ រួច​គាត់​សួរថា​៖ “តើ​លោកឪពុក​មិន​បាន​បន្សល់​ពរ​ទុក​ឲ្យ​ខ្ញុំ​ទេ​ឬ​?”។


រហូតដល់​កំហឹង​របស់​បងប្រុស​ឯង​បាន​បែរចេញ​ពី​ឯង ហើយ​វា​ភ្លេច​អ្វីដែល​ឯង​បាន​ធ្វើ​ដល់​វា នោះ​ម្ដាយ​នឹង​ចាត់​គេ​ឲ្យទៅ​យក​ឯង​ពី​ទីនោះ​មកវិញ​។ ម្ដេចក៏​ម្ដាយ​ត្រូវ​បាត់បង់​ឯង​ទាំង​ពីរ​ក្នុង​ថ្ងៃ​តែមួយ​ដូច្នេះ​?”។


នោះ​គាត់​ក៏​និយាយថា​៖ “កាណាន​ត្រូវបណ្ដាសា​ហើយ​! វា​នឹង​ទៅជា​បាវបម្រើ​របស់​បាវបម្រើ ដល់​បងប្អូន​របស់វា”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


តាមរយៈ​សិរីរុងរឿង និង​ការអាប់យស​; តាមរយៈ​កេរ្តិ៍ឈ្មោះអាក្រក់ និង​កេរ្តិ៍ឈ្មោះល្អ​; យើង​ហាក់ដូចជា​មនុស្ស​បោកប្រាស់ ប៉ុន្តែ​ជា​មនុស្ស​ពិតត្រង់​;


ព្រមទាំង​ចៀសវាង​ពី​ការ​អាក្រក់​គ្រប់​ទ្រង់ទ្រាយ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម