ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
លោកុប្បត្តិ 27:33 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយសួរថា៖ «តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យពុក ហើយពុកបានបរិភោគគ្រប់មុខអម្បាញ់មិញ មុនពេលកូនមកដល់? ពុកបានឲ្យពរវាទៅហើយ ហើយវានឹងបានពរមែន!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អម្បាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះតើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន អាល់គីតាប អ៊ីសាហាក់ញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុកអំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
ប៉ុន្តែអ៊ីសាកនិយាយថា៖ “ប្អូនប្រុសរបស់ឯងបានមកដោយបោកបញ្ឆោត ហើយយកពររបស់ឯងទៅបាត់ហើយ”។
អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។
ការភ័យខ្លាច និងការញ័ររន្ធត់ស្ថិតនៅលើទូលបង្គំ ហើយសេចក្ដីតក់ស្លុតគ្របដណ្ដប់ទូលបង្គំ។
ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌