ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:25 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អ៊ីសាក​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា រួច​ដំឡើង​រោង​របស់គាត់​នៅ​ទីនោះ​។ ពួក​បាវបម្រើ​របស់​អ៊ីសាក​ក៏​ជីក​អណ្ដូង​មួយ​នៅ​ទីនោះ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​អ៊ីសាក​ក៏​សង់​អាស‌នា​មួយ​នៅទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា រួច​បោះ​ជំរំ​នៅ​ទី​នោះ។ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​ជីក​អណ្តូង​មួយ​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះអង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះអង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គាត់​ស្អាង​អាសនា​១​នៅ​ស្រុក​នោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​បាវ​គាត់​ក៏​ជីក​អណ្តូង​១​នៅ​កន្លែង​នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា‌ហាក់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​អុលឡោះ ដោយ​ហៅ​នាម​ថាអុលឡោះ‌តាអាឡា។ គាត់​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​គាត់​ក៏​នាំ​គ្នា​ជីក​អណ្តូង​ទឹក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕


ជា​កន្លែង​នៃ​អាសនា​ដែល​គាត់​បាន​សង់​នៅ​ទីនោះ​កាលពីមុន​។ នៅ​ទីនោះ អាប់រ៉ាម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។


លុះ​ទៅ​ដល់​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​ហើយ អ័ប្រាហាំ​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ រួច​រៀបចំ​អុស ហើយ​ចង​អ៊ីសាក​កូនប្រុស​របស់គាត់​ផ្ដេក​លើ​អាសនា នៅលើ​អុស​។


នៅ​ក្នុង​ថ្ងៃ​ដដែលនោះ ពួក​បាវបម្រើ​របស់​អ៊ីសាក​មក​ប្រាប់​គាត់​អំពី​រឿង​អណ្ដូង​ដែល​ពួកគេ​បាន​ជីក​នោះ​ថា​៖ “ពួកខ្ញុំ​បាន​រកឃើញ​ទឹក​ហើយ”។


គាត់​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ដាក់ឈ្មោះ​ថា “អែល អែឡូហេ អ៊ីស្រាអែល”៕


ព្រះ​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ក្រោកឡើង​ទៅ​បេត-អែល ហើយ​រស់នៅ​ទីនោះ​។ នៅ​ទីនោះ ចូរ​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​លេចមក​ដល់​អ្នក កាល​អ្នក​បាន​រត់គេច​ពីមុខ​អេសាវ​បងប្រុស​របស់អ្នក”។


សេថ​ក៏​បង្កើត​កូនប្រុស​ម្នាក់​ដែរ គាត់​ដាក់ឈ្មោះ​វា​ថា​អេណុស​។ នៅគ្រានោះ គេ​ចាប់ផ្ដើម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​៕


បន្ទាប់មក ណូអេ​បាន​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា ហើយ​យក​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ និង​ពី​អស់ទាំង​បក្សាបក្សី​បរិសុទ្ធ មក​ថ្វាយ​ជា​តង្វាយដុត​នៅលើ​អាសនា​នោះ​។


ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ​ដល់​ព្រះអង្គ ព្រមទាំង​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ផង​។