Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​គាត់​ស្អាង​អាសនា​១​នៅ​ស្រុក​នោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​បាវ​គាត់​ក៏​ជីក​អណ្តូង​១​នៅ​កន្លែង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ដូច្នេះ អ៊ីសាក​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា រួច​ដំឡើង​រោង​របស់គាត់​នៅ​ទីនោះ​។ ពួក​បាវបម្រើ​របស់​អ៊ីសាក​ក៏​ជីក​អណ្ដូង​មួយ​នៅ​ទីនោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដូច្នេះ លោក​អ៊ីសាក​ក៏​សង់​អាស‌នា​មួយ​នៅទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា រួច​បោះ​ជំរំ​នៅ​ទី​នោះ។ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​ជីក​អណ្តូង​មួយ​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះអង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះអង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីសា‌ហាក់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​អុលឡោះ ដោយ​ហៅ​នាម​ថាអុលឡោះ‌តាអាឡា។ គាត់​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​គាត់​ក៏​នាំ​គ្នា​ជីក​អណ្តូង​ទឹក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។


ជា​កន្លែង​ដែល​គាត់​បាន​ស្អាង​អាសនា​កាល​ជាន់​មុន រួច​នៅ​ទី​នោះ​អាប់រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រា‌ហាំ​ក៏​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាសនា


នៅ​ថ្ងៃ​នោះ​ឯង ពួក​បាវ​របស់​អ៊ីសាក​មក​ជំរាប​គាត់​ពី​ដំណើរ​អណ្តូង ដែល​ទើប​នឹង​ជីក​ថា យើង​ជីក​បាន​ទឹក​ហើយ


រួច​គាត់​ស្អាង​អាសនា​១​នៅ​ទី​នោះ ក៏​ដាក់​ឈ្មោះ​ថា អែល-អែល៉ូហេ-អ៊ីស្រាអែល។


រួច​មក​ព្រះ​ទ្រង់​មាន​បន្ទូល​នឹង​យ៉ាកុប​ថា ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ ត្រូវ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឯ​ឯង ក្នុង​កាល​ដែល​ឯង​រត់​ចេញ​ពី​អេសាវ​បង​ឯង


ឯ​សេត គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ ដាក់​ឈ្មោះ​ថា អេណុស ហើយ​នៅ​ជាន់​នោះ គេ​ចាប់​តាំង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


ណូអេ​បាន​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាសនា​នោះ


ទូលបង្គំ​នឹង​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់


គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាសនា​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម