លោកុប្បត្តិ 26:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើព្រះអង្គ ដោយហៅព្រះនាមព្រះអង្គថាព្រះអម្ចាស់។ លោកបានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់លោកក៏នាំគ្នាជីកអណ្ដូងទឹកនៅទីនោះដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 ដូច្នេះ អ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា រួចដំឡើងរោងរបស់គាត់នៅទីនោះ។ ពួកបាវបម្រើរបស់អ៊ីសាកក៏ជីកអណ្ដូងមួយនៅទីនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដូច្នេះ លោកអ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា រួចបោះជំរំនៅទីនោះ។ ពួកអ្នកបម្រើរបស់លោកក៏ជីកអណ្តូងមួយនៅទីនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 រួចគាត់ស្អាងអាសនា១នៅស្រុកនោះ ក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា គាត់ដំឡើងត្រសាលនៅទីនោះ ហើយពួកបាវគាត់ក៏ជីកអណ្តូង១នៅកន្លែងនោះដែរ។ សូមមើលជំពូកអាល់គីតាប25 អ៊ីសាហាក់បានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើអុលឡោះ ដោយហៅនាមថាអុលឡោះតាអាឡា។ គាត់បានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់គាត់ក៏នាំគ្នាជីកអណ្តូងទឹកនៅទីនោះដែរ។ សូមមើលជំពូក |